ទិវាបុណ្យនេះត្រូវបានរៀបចំឡើង​នៅទីក្រុង Dien Bien Phu វៀតណាម នាថ្ងៃទី៤ និងទី៥ ខែធ្នូខាង​មុខ​នេះ​ ដោយក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម និងគណៈកម្មាធិការប្រជាជនខេត្ត Dien Bien វៀតណាម។ ទិវាបុណ្យនឹងមានពិព័រណ៌រូបថត “ទំនាក់ទំនងពិសេសវៀតណាម - ឡាវ ដំណើរការដ៏រុងរឿង”; ពិព័រណ៌ផលិតផលវប្បធម៌ នៃវិស័យទេសចរណ៍ ម្ហូបអាហារប្រចាំតំបន់នានា; កម្មវិធីសិល្បៈ; សិក្ខាសាលា “ជម្រុញការរិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្ត Dien Bien” សំដៅជម្រុញការវិនិយោគរវាងខេត្តជាប់ព្រំដែននានាជាមួយឡាវ។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទកាសែត

អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម លោក Nguyen Minh Hong បានថ្លែងថា នេះគឺជាទិវាបុណ្យរបស់ប្រជាជនខេត្តជាប់ព្រំដែននានា និងជាឱកាសពង្រីកកិច្ចការបរទេសនៅតំបន់ព្រំដែន បង្កើនការយល់ដឹងនៃថ្នាក់ដឹកនាំ និងប្រជាជននៅតំបន់ព្រំដែនក្នុងការការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេស រក្សាសន្តិភាព ស្ថិរភាព ដើម្បីអភិវឌ្ឍប្រទេសជាតិ៕

បកប្រែដោយ Thuy Anh