បន្ទាប់ពីរាល់ជំនួបពិភាក្សានិងពិចារណា សមាជិកគណៈកម្មាធិការជលផលនៃសភាអឺរ៉ុបបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ហើយបានប្រកាសអំពីការពិនិត្យនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសាធារណអឺរ៉ុបផងដែរ។ តាមនោះ គណៈប្រតិភូអឺរ៉ុបបានពិនិត្យថា វៀតណាមខិតខំប្រឹងប្រែងក្នុងការស្វាគមន៍គណៈប្រតិភូសភាអឺរ៉ុប និងបានធ្វើបទបង្ហាញស្តីពីវិធានការដែលបានអនុវត្ត និងច្បាប់ថ្មីដែលត្រូវបានអនុម័ត។ MEPs ក៏បានជួបជាមួយសម្ព័ន្ធសមាគមអ្នកនាំចេញផលិតផលជលផលវៀតណាម (VASEP) ទៀតផង។

leftcenterrightdel
គណៈប្រតិភូសភាអឺរ៉ុបវាយតំលៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU) (រូបថត៖ vnanet.vn)

សមាជិកគណៈប្រតិភូបានទទួលស្គាល់ គោល នយោបាយ នៃកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការសន្យាដើម្បីដោះស្រាយរាល់បញ្ហាអំពី IUU ។ គណៈប្រតិភូក៏បានកំណត់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) ផងដែរ៕

តាម vovworld.vn