ក្នុងឱកាសនេះ លោក Trinh Dinh Dung បញ្ជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធកសិកម្មបាននាំមកនូវលទ្ធផលដ៏សំខាន់។ ផលិតកម្មកសិកម្មត្រូវបានលើកកម្ពស់តាមតំបន់នីមួយៗ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ផលិតផលកសិកម្មជាច្រើនរបស់វៀតណាមមានចំណាត់ថ្នាក់ខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងនៅក្នុងទីផ្សារអន្ដរជាតិ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងនូវការលំបាក និងឧបសគ្គនានា។ លោកសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបតាមតម្រូវនៃការប្រកួតប្រជែង និងសមាហរណកម្ម គប្បីកសាងកសិកម្មឆ្លាតវៃ ទំនើប និងបង្កើនការប្រកួតប្រជែងលើពិភពលោក បន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកស្នើឲ្យក្រសួង ស្ថាប័ន អាជ្ញាធរដែនដីចូលរួមយ៉ាងសកម្មក្នុងការកសាងយន្តការ គោលនយោបាយ សំដៅបង្កលក្ខណៈងាយស្រួលឲ្យការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធកសិកម្ម៕

បកប្រែដោយ Thuy Anh