leftcenterrightdel
គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh ទទួលរង្វាន់ Outstanding Digital Government (រូបថត៖ dangcongsan.vn)

គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh វៀតណាម បានទទួលរង្វាន់ Outstanding Digital Government។ ឆ្នាំនេះ វៀតណាមមានស្ថាប័ន អង្គការ សហគ្រាសចំនួន៤ បានទទួលរង្វាន់ ASOCIO 2018៖ រួមមានក្រសួងហិរញ្ញវត្ថុ គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh ក្រុមហ៊ុនភាគហ៊ុន MISA និងសាកលវិទ្យាល័យ FPT។ នេះគឺជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះស្នាដៃដែលវៀតណាមទទួលបានក្នុងការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅពេលកន្លងមក៕

បកប្រែដោយ Thuy Anh