ថ្លែងក្នុងឱកាសនេះ លោកអនុសាស្ត្រាចារ្យ បណ្ឌិត Nguyen Vu Tung នាយកបណ្ឌិតសភាការទូតវៀតណាម បានវាយតម្លៃថា សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី១០ ស្តីពីសមុទ្រខាងកើត ក្រោយរយៈពេល ១០ ឆ្នាំ បានមានក្របខ័ណ្ឌរបៀបវារៈមួយប្រកបដោយស្ថិរភាព ជួយបង្កើតឡើងនូវបណ្តាញអ្នកប្រាជ្ញអន្តរជាតិសិក្សាស្រាវជ្រាវអំពីសមុទ្រខាងកើត ដែលរួមចំណែកដល់ការលើកកំពស់ការយល់ដឹងរបស់អ្នកបង្កើតគោលនយោបាយ និងសាធារណជនអំពីបញ្ហាសមុទ្រខាងកើត។

leftcenterrightdel
ទិដ្ឋភាព​នៃ​សិក្ខាសាលា

នៅក្នុងឱកាសនេះដែរ ចៅក្រម Kriangsak Kittichairasee នៃតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) បានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្តីពីសមុទ្រខាងកើត។ លោកឲ្យដឹងថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក សិក្ខាសាលាអន្តរជាតិស្តីពីសមុទ្រខាងកើតបានក្លាយទៅជាវេទិកាជាក់ស្តែងមួយសម្រាប់អ្នកជំនាញ និងអ្នកប្រាជ្ញ ក្នុងការផ្លាស់ប្តូរ និងស្វែងរកមធ្យោបាយសម្រាប់គ្រប់គ្រង និងដោះស្រាយជម្លោះនៅសមុទ្រខាងកើត។

នៅក្នុងសិក្ខាសាលានេះ អ្នកចូលរួមនឹងបង្ហាញអត្ថបទចំនួន ៣២ លើប្រធានបទមួយចំនួនដូចជា និន្នាការនៃការអភិវឌ្ឍ និងស្ថានភាពតំបន់នៅក្នុងរយៈពេល ១ ទសវត្សកន្លងមក; ទីតាំងរបស់សមុទ្រខាងកើតនៅតំបន់មហាសមុទ្រឥណ្ឌា - អាស៊ី - ប៉ាស៊ីហ្វិក; គោលនយោបាយសំខាន់ៗ របស់មហាអំណាចចំពោះមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក និងផលប៉ះពាល់នានាចំពោះតំបន់; និងសន្តិវិធីនានាក្នុងការគ្រប់គ្រង និងការដោះស្រាយជម្លោះជាដើម៕

សិក្ខាសាលានឹងប្រព្រឹត្តទៅដល់ថ្ងៃទី៩ ខែវិច្ឆិកា។

បកប្រែដោយ Duy Hoan