leftcenterrightdel
ទិដ្ឋភាពនៃពិធី (រូបថត៖ qdnd)

កិច្ចពិភាក្សានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងចំណោមមាតា បិតា អាណាព្យាបាល គ្រូបង្រៀន អ្នកសារព័ត៌មាន បុគ្គលិកបំពេញកិច្ចការការពារកុមារ អំពីសិទ្ធិត្រូវបានការពារដើម្បីជៀសវាងការរើសអើងគ្រប់រូបភាព ព្រមទាំងដាក់ចេញសំណើរ និងផ្លាស់ប្តូរគំនិតរួមទាំងដំណោះស្រាយដើម្បីអភិវឌ្ឍ និងកែលម្អគោលនយោបាយ និងច្បាប់ ដើម្បីជម្រុញការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធិភាព និងច្បាប់ស្តីពីការធានាសិទ្ធិកុមារ។

នៅក្នុងកិច្ចពិភាក្សានេះ អ្នកចូលរួមភាគច្រើនបានលើកឡើងថា មិនត្រឹមតែកុមារធម្មតាទេ សូម្បីតែកុមារអនាថា កុមារដែលផ្ទុកមេរោគអេដស៍ កុមារពិការ កុមារ LBGT (មានភេទទាំងពីរ ភេទដូចគ្នាឬអ្នកប្តូរភេទ) ក៏ត្រូវតែប្រឈមមុខនឹងការរើសអើង ទាំងនៅក្នុងក្រុមគ្រួសារ នៅសាលារៀន និងសង្គមផងដែរ។ ហេតុដូច្នេះត្រូវមានវិធានការចាំបាច់ ដើម្បីធានាសិទ្ធិត្រូវបានការពាររបស់ក្រុមកុមារទាំងអស់ពីការរើសអើងគ្រប់រូបភាពផងដែរ៕

តាម vovworld.vn