leftcenterrightdel
គ្រោះ​ទឹក​ជំ​នន់​នៅ​ខេត្ត Binh Dinh នៅ​ឆ្នាំ​២០១៦ (រូប​ថត៖ vnanet.vn)

 

លោកស្រី Akiko Fujii នាយករង UNDP ប្រចាំនៅប្រទេសវៀតណាមបានមានប្រសាសន៍ថា "ផ្ទះទាំងនេះមានតំលៃថោក និងសុវត្ថិភាព អាចជួយសង្គ្រោះជីវិត និងជួយសហគមន៍ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិប្រសើរជាងមុន" ។ យោងតាមលោកស្រី Akiko Fujii បានឱ្យដឹងថា ផ្ទះទាំងនេះត្រូវបានសាងសង់ឡើងដែលមានលទ្ធភាពអាចទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ខេត្ត Thua Thien Hue គឺជាតំបន់មួយស្ថិតនៅគម្រោង "ពង្រឹងលទ្ធភាពទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ សម្រាប់សហគមន៍ដែលងាយរងគ្រោះនៅតំបន់ជាប់ឆ្នេរសមុទ្រវៀតណាម" នាដំណាក់កាលឆ្នាំ ២០១៧-២០២១ ក្រោមជំនួយឥតសំណងពីមូលនិធិអាកាសធាតុបៃតងនៃអង្គការសហប្រជាជាតិ (GCF) តាមរយៈ UNDP ។

បកប្រែដោយ Duy Hoan