leftcenterrightdel
រូបិយប័ណ្ណក្នុងស្រុក ន់របស់ប្រទេសចិន (រូបថត៖ AFP/TTXVN)

បញ្ហានេះនឹងបានលើកយកមកពិភាក្សានៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev នៅប្រទេសចិន ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា។ លោក Prikhodko បានឲ្យដឹងថែមទៀតថា បញ្ហាបង្កើតប្រព័ន្ធទូទាត់ឆ្លងដែនដោយរូបិយប័ណ្ណក្នុងស្រុកនៃប្រទេសទាំងពីរត្រូវបានពិចារណាឡើងវិញនៅក្នុងកិច្ចប្រជុំស្ដីពីបញ្ហាសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុកាលពីចុងខែកញ្ញា នៅសៀងហៃ។

យោងតាម លោក Prikhodko បានឲ្យដឹងថាការបង្កើតយន្តការថ្មីដើម្បីអនុវត្តន៍សកម្មភាពទូទាត់រួមរវាងប្រទេសទាំងពីរគឺជាភារកិច្ចបន្ទាន់សំដៅទប់ទល់នឹងបទដាក់ទណ្ឌកម្មរបស់អាមេរិក។ ការទូទាត់ដោយរូបិយប័ណ្ណក្នុងស្រុកនឹងជួយឲ្យកាត់បន្ថយហានិភ័យនិងការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ព្រមទាំងបញ្ជៀសការប្រែប្រួលអត្រាប្តូរប្រាក់ និងថ្លៃសេវាវេប្រាក់លើវិស័យពាណិជ្ជកម្មទ្វេភាគីផងដែរ៕

តាម vovworld.vn