leftcenterrightdel
តំណាងប្រតិភូវៀតណាមថតរូបអនុស្សាវរីយ៍ជាមួយរដ្ឋមន្ត្រីក្រសួងយុវជននិងកីឡាអេហ្សីប

អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងវេទិកានេះ លោក  Nguyen Hai Minh ប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិនៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានអោយដឹងថា នេះគឺជាឱកាសដ៏ល្អមួយសម្រាប់យុវជនវៀតណាមក្នុងការផ្លាស់ប្តូរ ចែករំលែកនិងរៀនសូត្រពីយុវជនទូទាំងពិភពលោកនូវបទពិសោធន៍ក្នុងការអនុវត្តរាល់កម្មវិធីអភិវឌ្ឍរបស់យុវជន រួមចំណែកដល់សង្គមនិងដោះស្រាយរាល់បញ្ហាប្រឈមនៃសកលលោក។

លោក Nguyen Hai Minh បានអះអាងថា៖ យោងតាមខ្លឹមសារនានានៃវេទិកានេះ អង្គការយុវជនវៀតណាមនិយាយដោយឡែក និងយុវជនវៀតណាមនិយាយរួម បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវខ្លឹមសារជាច្រើនដែលបានលើកឡើងក្នុងវេទិកាដូចជាសកម្មភាពរបស់យុវវ័យស្ម័គ្រចិត្ត ការជួយឧបត្ថម្ភយុវជននូវវិជ្ជាជីវៈ និងការងារចាប់ផ្តើមអាជីវកម្មជាដើម។ យុវជនវៀតណាមក៏មានសកម្មភាពជាក់ស្តែងមួយចំនួនក្នុងការចូលរួមកិច្ចការពារបរិស្ថាន ជួយឧបត្ថម្ភដល់ជនពិការ សមភាពយេនឌ័រ និងខ្លឹមសារចំនួន១៧ទៀតនៃគោលដៅអភិវឌ្ឍន៍ចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ៕

តាមvovworld.vn