អញ្ជើញចូលរួមពិធីមានវត្តមានរបស់ឯកអគ្គរដ្ឋទូតវិសាមញពេញសមត្ថភាពសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមលោក Konstantin Vasilievich Vnukov, ប្រធានគណៈកម្មាធិការវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងបរិស្ថានរបស់រដ្ឋសភា និង​ជា​ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - រុស្ស៊ីលោកលោក Phan Xuan Dung និង​ នាយិកាមជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងវប្បធម៌រុស្ស៊ីនៅទីក្រុងហាណូយលោកស្រី Natalia Valerievna Shafinskaya។

leftcenterrightdel
លោក Konstantin Vasilievich Vnukov ថ្លែងក្នុងពិធី (រុបថត៖ vnanet.vn)

មានប្រសាសន៍ក្នុងពិធី លោក Konstantin V.Vnukov សង្កត់ធ្ងន់ថា នៅពេលកន្លងមក មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងវប្បធម៌រុស្ស៊ីប្រចាំនៅទីក្រុងហាណូយបានមានសកម្មភាពជាច្រើនក្នុងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ វិទ្យាសាស្រ្ត អប់រំ និងកិច្ចសហប្រតិបត្តិការក្នុងវប្បធម៌មនុស្សជាតិផ្សេងៗទៀតរវាងរុស្ស៊ី និងវៀតណាម តាមរយៈនោះ រួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។ មជ្ឈមណ្ឌលបានអនុវត្តគម្រោង និងកម្មវិធីជាច្រើន។ លោក Konstantin V.Vnukov បានរំពឹងថា ភាគីទាំងពីរនឹងរៀបចំឆ្នាំនៃទំនាក់ទំនងសហព័ន្ធរុស្ស៊ី - វៀតណាមប្រកដោយជោគជ័យ នាឆ្នាំ២០១៩ខាងមុខ៕

បកប្រែដោយ Thuy Anh