យោងតាមលោក Gareth Ward អង់គ្លេសអបអរសាទរចំពោះការដែលវៀតណាមផ្ដល់សប្ចាប័នលើកិច្ចព្រមព្រៀងក្រុងប៉ារីស ស្ដីពីការទប់ទល់នឹងការប្រែលប្រួលអាកាសធាតុ កសាងយុទ្ធសាស្រ្តកំណើនបៃតង និងប្តេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ដោយមានជំនួយពី​ចក្រភពអង់គ្លេស វៀតណាមបាន និងកំពុងសម្រេចប្រព័ន្ធត្រួតពិនិត្យឧស្ម័នផ្ទះកញ្ចក់ និងប្រើឧបករណ៍2050 Calculator ក្នុងការពិនិត្យ និងកាត់បន្ថយការបញ្ចេញឧស្ម័នក្នុងវិស័យថាមពល។

leftcenterrightdel
លោក Gareth Ward (រូបថត៖ dantri.com.vn)

លោក Gareth Ward ចាត់ទុកថា មានពីរវិធីកាត់បន្ថយការខូចខាតដោយការប្រែប្រួលអាកាសធាតុនៅវៀតណាមនោះគឺ ហិរញ្ញវត្ថុបៃតង និងថាមពលកកើតឡើងវិញ។ លោកក៏បានឲ្យដឹងដែរថា “អង់គ្លេសបានរៀបចំកម្មវិធីថ្មីមួយនៅតំបន់អាស៊ីអាគ្នេយ៍នាឆ្នាំ២០១៩ ដែលផ្តោតទៅលើការសន្សំថាមពល ហិរញ្ញវត្ថុបៃតង សំដៅជម្រុញការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពក្នុងវិស័យថាមពល និងគមនាគមន៍របស់វៀតណាម”៕

បកប្រែដោយ Thuy Anh