leftcenterrightdel
ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines និងក្រុមហ៊ុនអាកាសចរណ៍ Jetstar Pacific ត្រូវបានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតអំពីសុវត្ថិភាពអាកាសចរណ៍ (រូប​ថត៖ sggp.org.vn)

 

AirlinesRatings វាយតំលៃលើកំរិតសុវត្ថិភាព នៃក្រុមហ៊ុនអាកាសចរណ៍និមួយៗដោយផ្អែកលើបទដ្ឋានចំនួន៨របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ( ICAO Country Audit) វិញ្ញាបនបត្របញ្ជាក់ពីការត្រួតពិនិត្យសុវត្ថិភាព នៃប្រតិបត្តិការរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ និងការយល់ព្រមឲ្យហោះហើររបស់សហភាពអឺរ៉ុបជាដើម។ ព្រមទាំង AirlineRatings ក៏បានកំណត់បទដ្ឋានដាច់ដោយឡែកមួយចំនួនដូចជា មិនមានគ្រោះថ្នាក់ដែលបង្កឱ្យអ្នកដំណើរ ឬក្រុមហោះហើររងរបួសក្នុងរយៈពេល ១០ ឆ្នាំកន្លងមកទេ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines និងក្រុមហ៊ុនអាកាសចរណ៍ Jetstar Pacific បំពេញបានទាំងអស់លើបទដ្ឋានទាំងនេះ និងស្ថិតក្នុងចំណាត់ថ្នាក់ជាមួយក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines, British Airways, American Airlines, Emirates…

តាមព័ត៌មានពីក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines ឲ្យដឹងដែរថា នៅឆ្នាំ ២០១៨ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines មានជើងហោះហើរសរុបចំនួន ១៤០,០០ ប្រកបដោយសុវត្ថិភាព និងដឹកអ្នកដំណើរជិត ២២ លាននាក់។

ឯក្រុមហ៊ុនអាកាសចរណ៍ Jetstar Pacific វិញ ក្រុមហ៊ុននេះបានឆ្លងផុតពីស្តង់ដារជាង ៨០០ ដើម្បីបន្តទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការត្រួតពិនិត្យសុវត្ថិភាព នៃប្រតិបត្តិការ IOSA នៅខែកញ្ញា ឆ្នាំ២០១៨ ៕

បកប្រែដោយ Duy Hoan