leftcenterrightdel
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ថ្លែងនៅសន្និសីទកាសែត (រូបថត៖ enternews.vn)

ក្រុមសន្ទស្សន៍វាយតម្លៃអំពីកម្រិតអភិវឌ្ឍន៍សហគ្រាសនៅទូទាំងប្រទេស និងតំបន់នានាឆ្នាំ២០១៧ និងដំណាក់កាល​២០១០-២០១៧ ត្រូវបានអគ្គនាយកដ្ឋានស្ថិតិចងក្រងឡើង និងប្រកាសដោយមានសន្ទស្សន៍ស្នូលចំនួន១០។ សន្ទស្សន៍ដំបូងគឺ សហគ្រាសកំពុងធ្វើសកម្មភាពនាបច្ចុប្បន្ន។ បន្ទាប់នោះគឺសន្ទស្សន៍ស្ដីពីសហគ្រាសដែលបានបង្កើតថ្មី សហគ្រាសស្ដារសកម្មភាពឡើងវិញ សហគ្រាសបញ្ឈប់សកម្មភាព សហគ្រាសរំសាយ ពលករនៃសហគ្រាស ដើមទុនសម្រាប់ផលិតកម្មអាជីវកម្ម ប្រាក់ចំណូល ប្រាក់ចំណេញមុនការបង់ពន្ធនិងការរួមវិភាគទានទៅក្នុងថវិកា ហើយសន្ទស្សន៍ចុងក្រោយនោះគឺប្រាក់ចំណូលរបស់ពលករ។

ថ្លែងនៅសន្និសីទកាសែតនេះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានឲ្យដឹងថា ក្រុមសន្ទស្សន៍នេះជាមូលដ្ឋានដ៏ល្អដើម្បីស្ថាប័នរដ្ឋ និងតំបន់នានា ស្រាវជ្រាវដើម្បីដាក់ចេញគោលនយោបាយដ៏សមស្របសំដៅអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅមានសហគ្រាសប្រមាណ១លានអង្គភាពនាឆ្នាំ២០២០។ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖

“ដោយឈរលើក្រុមសន្ទស្សន៍នេះ បណ្ដាតំបន់គប្បីវិភាគ វាយតម្លៃអំពីស្ថានភាពជាក់ស្ដែងរបស់សហគ្រាសនៅតំបន់ខ្លួន។ ពីនោះ ដាក់ចេញវិធានការ និងដំណោះស្រាយឲ្យបានសមស្របដើម្បីអនុវត្តន៍សេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល ក៏ដូចជាបន្តកែលំអសមត្ថភាពប្រកួតប្រជែងនៃតំបន់ផងដែរ”។

សូមគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩តទៅទៀត នាថ្ងៃ១៣ តុលា ជារៀងរាល់ឆ្នាំដែលជាទិវាអាជីវករវៀតណាម អគ្គនាយកដ្ឋានស្ថិតិនឹងប្រកាសក្រុមសន្ទស្សន៍នេះ និងសៀវភៅសស្ដីពីស្ថានភាពជាក់ស្ដែងរបស់សហគ្រាសវៀតណាម៕

តាម vovworld.vn