leftcenterrightdel
បើកសវនាការនៅសភាអ៊ឺរ៉ុបស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (រូប​ថត៖ vnanet.vn)

ថ្លែងនៅក្នុងឱកាសនេះ លោកស្រី Helena Konig ប្រធានគណៈប្រតិភូចរចារអ៊ឺរ៉ុប អនុប្រធាននាយកដ្ឋានពាណិជ្ជកម្មនៃសហភាពអឺរ៉ុប បានគូសបញ្ជាក់អំពីសារៈសំខាន់នៃ FTA និង IPA រវាង EU និងវៀតណាម ព្រមទាំងបញ្ជាក់ពីភាពទាក់ទាញរបស់វៀតណាមដោយមានកំណើនសេដ្ឋកិច្ចកាន់តែកើនឡើង និងជាទីផ្សារដ៏ធំមួយដែលមានចំនួនប្រជាជនជិត៩៥លាននាក់។

នៅក្នុងបរិបទដែលវៀតណាមមាន FTA ជាច្រើនជាមួយដៃគូនៅក្នុងតំបន់និងលើពិភពលោក លោកស្រី Helena Konig បានសន្និដ្ឋានថា FTA រវាងEU និងវៀតណាមនឹងជួយដល់បណ្តាសហគ្រាសអឺរ៉ុបអាចខិតជិត និងបង្កើនការប្រកួតប្រជែងរបស់ខ្លួននៅទីនេះ។ លើសពីនេះទៀត IPA នឹងជួយការពារវិនិយោគិនអ៊ឺរ៉ុបធ្វើអាជីវកម្មនៅវៀតណាម៕

បកប្រែដោយ Duy Hoan