leftcenterrightdel
ទិដ្ឋភាព​នៃ​កិច្ចប្រជុំពេញអង្គលើកទីពីរ មហាសន្និបាត ASOSAI លើកទី១៤

ប្រតិភូចូលរួមកិច្ចប្រជុំបានពិភាក្សា និងអនុម័តលើសេចក្តីសម្រេចសំខាន់ៗជាច្រើន រួមទាំងសេចក្តីថ្លែងការណ៍ក្រុងហាណូយ។ សេចក្តីថ្លែងការណ៍ក្រុងហាណូយជាឯកសារផ្លូវការដ៏សំខាន់មួយរបស់មហាសន្និបាត ASOSAI លើកទី១៤ ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកជាក់ស្តែងរបស់សហគមន៍ ASOSAI ចំពោះការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងដោះស្រាយបញ្ហាប្រឈមអំពីបរិស្ថានសកល ដោយឈរលើមូលដ្ឋាននូវលទ្ធផលនៃការពិភាក្សាលើប្រធានបទ "បរិយាកាសសវនកម្មសម្រាប់កិច្ចអភិវឌ្ឍដោយចីរភាព" ។

នៅក្នុងកិច្ចប្រជុំនេះផងដែរ អគ្គលេខាធិការ ASOSAI និង​ជា​ប្រធានគណៈកម្មាធិកាអធិការកិច្ច និងសវនកម្មកូរ៉េខាងត្បូង លោក Choe Jeahyoung បានផ្ទេរតួនាទីជាអគ្គលេខាធិការ ASOSAI ទៅឱ្យអគ្គសវនករ នៃសវនកម្មរដ្ឋចិនលោកស្រី Hu Zejun។ សមាជិកទាំងអស់នៃ ASOSAI ក៏បានយល់ព្រមទទួលស្គាល់ស្ថាប័នសវនកម្ម Palestine ជាសមាជិកថ្មីនៃ ASOSAI ផងដែរ៕

បកប្រែដោយ Thanh Cong