ឈុតប្រគុំតន្ត្រីដែលមានការចូលរួមរបស់សិល្បករ សិល្បការិនីប្រមាណ៩០រូប នឹងប្រព្រឹត្តទៅក្នុងរយៈពេល៩០នាទី ក្រោមការដឹកនាំរបស់ប្រធានវង់ភ្លេងលោកស្រី Elim Chan។ នេះជាលើកទី២ ហើយដែលវង់ភ្លេងមហោរីទីក្រុងឡុងដ៍មកសម្ដែងនៅទីក្រុងហាណូយ លើកដំបូងគឺនាឆ្នាំ២០១៧។

leftcenterrightdel
តំណាង Vietnam Airlines មានប្រសាសន៍ក្នុងពិធី (រូបថត៖ baophapluat.vn)

កម្មវិធីប្រគុំតន្ត្រីនេះជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំតាមកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ដែលរួមចំណែកនាំមកនូវឱកាសទស្សនាកំសាន្តសិល្បៈកំពូលសម្រាប់ប្រជាពលរដ្ឋនៃរដ្ឋធានី។ កម្មវិធីប្រគុំតន្ត្រី Vietnam Airline Classic – Hanoi Concert នេះមិនត្រឹមតែសំដៅបម្រើមនុស្សស្រឡាញ់សិល្បៈប៉ុណ្ណោះ ថែមទាំងសំដៅផ្សព្វផ្សាយអំពីរូបភាពទឹកដី មនុស្សវៀតណាម និងរដ្ឋធានីហាណូយដ៏ស្រស់ស្អាតនិងសមាហរណកម្មទៀតផង៕

តាម vovworld.vn