leftcenterrightdel
ទិដ្ឋភាពកិច្ចប្រជុំ

នារសៀលថ្ងៃទី ១៣ ខែកញ្ញា នៅទីក្រុងហាណូយ  ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម និងសមាគមជំរុញការសិក្សាបានរៀបចំពិធីចុះហត្ថលេខាលើកម្មវិធីរួមសហការក្នុងសកម្មភាពជំរុញការសិក្សា លើកទឹកចិត្តអ្នកមានទេពកោសល្យ កសាងសង្គមសិក្សារៀនសូត្រ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករជនបទ ដំណាក់កាល 2018-2023 ។ តាមនោះ ភាគីទាំងពីរនឹងផ្តោតលើការរួមសហការក្នុងការជំរុញខ្លាំងសកម្មភាពព័ត៌មាន និងផ្សព្វផ្សាយគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋអំពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ពលករជនបទ កសាងសង្គមសិក្សារៀនសូត្រ និងជំរុញការអនុវត្តន៍សិទ្ធិអប់រំជាដើម។

អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Doan អតីតអនុប្រធានរដ្ឋ និងជាប្រធានសមាគមជំរុញការសិក្សាវៀតណាមបានឲ្យដឹងថា៖

"បូកសរុបសារចររបស់ការិយាល័យនយោបាយស្ដីពីការជំរុញការសិក្សា លើកទឹកចិត្តអ្នកមាន ទេពកោសល្យ កសាងសង្គមសិក្សារៀនសូត្រនោះ បក្ខជនម្នាក់ត្រូវតែជាពលរដ្ឋសិក្សារៀនសូត្រ អង្គការបក្សនិមួយៗត្រូវជាអង្គភាពសិក្សារៀនសូត្រ និងគ្រួសារនិមួយៗត្រូវជាគ្រួសារសិក្សារៀនសូត្រ។ ស្ដីពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈនោះ សមាគមជំរុញការសិក្សានឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការួមសហការជាមួយអគ្គនាយកដ្ឋានអប់រំវិជ្ជាជីវៈដើម្បីជំរុញការបណ្ដុះបណ្ដាលវិជ្ជាជីវៈអភិវឌ្ឍន៍ ដើម្បីបង្កើតការងារធ្វើសម្រាប់មនុស្សដែលមានតម្រូវការក្នុងសង្គម ជាពិសេសគឺយុវជនវៀតណាម "។

រីឯខ្លួនវិញរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បានអះអាងថា កម្មវិធីនេះនឹងរួមវិភាគទានក្នុងការរកឃើញ បំពាក់បំប៉ន លើកសរសើរ លើកតម្កើងចំពោះសមូហភាពគំរូ និងបុគ្គលឆ្នើមក្នុងការសិក្សារៀនសូត្រ មានការច្នៃប្រឌិតដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ហើយមានអត្ថន័យសង្គម ការពារបរិស្ថានផងដែរ៕

តាម vovworld.vn