នៅក្នុងជំនួប លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា នាបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងវៀតណាម និងអាមេរិកកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយអាមេរិក។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា បណ្តាសហគ្រាសអាមេរិកនឹងជំរុញកិច្ចសហប្រតិបត្តិការ និងផ្ទេរបច្ចេកវិទ្យាឲ្យវៀតណាម។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថតរូបជាអនុស្សាវរីយ៍ជាមួយគណៈប្រតិភូសហគ្រាសអាមេរិក (រូបថត៖ vnanet.vn)

 

រីឯលោក Adam Sitkoff បានឲ្យដឹងថា គណៈប្រតិភូ បានពិភាក្សាជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមស្តីពីការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឌីជីថលរបស់វៀតណាម នៅកិច្ចប្រជុំកំពូលធុរកិច្ចវៀតណាម - អាមេរិក។ បណ្តាសហគ្រាសអាមេរិកវាយតម្លៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមក្នុងការធ្វើកំណែទម្រង់រដ្ឋបាល កែលម្អបរិស្ថានវិនិយោគធ្វើអាជីវកម្ម និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។

លោក Adam Sitkoff ក៏បានឲ្យដឹងបន្ថែមទៀតថា មានក្រុមហ៊ុនជាច្រើនរបស់អាមេរិក មកចូលរួមវេទិកា WEF ASEAN 2018 ដែលប្រព្រឹត្តទៅនៅវៀតណាម ហើយបណ្តាសហគ្រាសអាមេរិកទាំងនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារវៀតណាម ជាពិសេស គឺការវិនិយោគលើវិស័យសេដ្ឋកិច្ចឌីជីថល ការតភ្ជាប់ឌីជីថល ទីក្រុងឆ្លាតវៃ ឧស្សាហកម្មឱសថ អភិវឌ្ឍថាមពល និងជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្សមានគុណភាពខ្ពស់ ដើម្បីរួមចំណែកអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang