leftcenterrightdel
រូប​ថតឧទាហរណ៍ (baomoi.com)

យោងតាមការវិភាគរបស់ QNB មានតួលេខជាច្រើនបានបង្ហាញថា សេដ្ឋកិច្ចវៀតណាមកំពុងតែរីកចំរើនយ៉ាងខ្លាំងក្លា។ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆមាសទី១ នៃឆ្នាំនេះបានកើនឡើង ៧.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយនេះគឺជាកំណើនលឿនបំផុតចាប់តាំងពីឆ្នាំ២០១១ មកម៉្លេះ។ QNB បានបញ្ជាក់ពីជោគជ័យខាងសេដ្ឋកិច្ចរបស់វៀតណាមគឺគួរឲ្យកត់សំគាល់ដោយសារតែនៅពេលដែលមានប្រទេសកំពុងអភិវឌ្ឍជាច្រើនត្រូវតស៊ូគ្រប់បែបយ៉ាង ដើម្បីទទួលបានជោគជ័យដូចជាអតីតសត្វខ្លានៅអាស៊ីដូចជាសិង្ហបុរី ឬកូរ៉េខាងត្បូងដែរ។ មូលដ្ឋានគ្រឹះនៃភាពជោគជ័យនេះកើតចេញពីរចនាសម្ព័ន្ធប្រជាសាស្ត្រ និងស្ថិរភាពនយោបាយក៏ដូចជាអំណោយ ផលពីទីតាំងភូមិសាស្រ្តរបស់វៀតណាមផងដែរ៕

បកប្រែដោយ Duy Hoan