លោក Dang Minh Khoi បានឲ្យដឹងថា អាមេរិក និងចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី១ និងទី២ លើពិភពលោក។ ដូច្នេះ រាល់ការប្រែប្រួលពាក់ព័ន្ធនឹងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះសឹងតែជះឥទ្ធិពលដល់បណ្តាប្រទេសដទៃទៀតនៅលើពិភពលោក រួមទាំងវៀតណាម។ លោកបានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចរបស់វៀតណាម ដោយសារតែអាមេរិកជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ហើយនិងចិនជាដៃគូធំបំផុតរបស់វៀតណាម។ ប៉ុន្តែឥទ្ធិពលនេះ អាស្រ័យទៅលើសមត្ថភាពរបស់វៀតណាម។ ប្រសិនបើយើងបង្កើនសមត្ថភាពរបស់ខ្លួន និងមានភាពជាម្ចាស់លើវិស័យសេដ្ឋកិច្ច យើងនឹងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Dang Minh Khoi ចែករំលែកជាមួយអ្នកយកព័ត៌មាននៅខាងក្រៅសន្និបាតការទូតលើកទី៣០

លោកឯកអគ្គរដ្ឋទូតក៏បានអះអាងថា ក្នុងនាមជាអ្នកតំណាងទូតវៀតណាមនៅចិន លោកត្រូវតែផ្សព្វផ្សាយឲ្យត្រឹមត្រូវដល់ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ននានា និងប្រជាជនចិន បានយល់ពីមាគ៌ាគោលការណ៍ និងគោលនយោបាយឥតងាករេរបស់វៀតណាម  គឺវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយចិន; ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីផលប្រយោជន៍រួម; ការពារផលប្រយោជន៍របស់វៀតណាមឲ្យបានល្អបំផុត និងការពារ ជួយឧបត្ថម្ភប្រជាជនវៀតណាមនៅបរទេសក៏ដូចជាសហគ្រាសនានាផងដែរ៕

បកប្រែដោយ Thuy Anh