leftcenterrightdel
ពិធីបើកពិព័រណ៌អន្តរជាតិឧបករណ៍ និងបច្ចេកវិទ្យាផ្សព្វផ្សាយពាណិជ្ជកម្មវៀតណាម (រូបថត៖ baophapluat.vn)

VietAd ឆ្នាំ ២០១៨ មាន ៣៥០ ស្ដង់មកពីសហគ្រាសជិត១៥០ នៅក្នុង និងក្រៅប្រទេស។ ពិព័រណ៌បានតាំងពិព័រណ៌ម៉ាស៊ីនបោះពុម្ភផ្សាយ បច្ចេកវិទ្យា Led សេវាកម្មផ្សព្វផ្សាយ។ល។ VietAd ឆ្នាំ ២០១៨ នៅមានសន្និសីទតភ្ជាប់ពាណិជ្ជកម្ម  - VietAd Business Matching 2018 សម្រាប់ជួយសហគ្រាសផ្សព្វផ្សាយពាណិជ្ជកម្មវៀតណាម និងអន្តរជាតិចែករំលែកបទពិសោធ ស្វែងរកឱកាសសហប្រតិបត្តិការ បើកទូលាយពាណិជ្ជកម្ម និងនៅមានសិក្ខាសាលាស្តីពី “ស្ថានភាពផ្សព្វផ្សាយពាណិជ្ជកម្មនៅវៀតណាម”៕

បកប្រែដោយ Thuy Anh