leftcenterrightdel
សម្ព័ន្ធយុវជនទីក្រុងហូជីមិញប្រគល់វិញ្ញាបនប័ត្រឲ្យនិស្សិតម៉ាឡេស៊ី

និស្សិតស្ម័គ្រចិត្តមកពីប្រទេសម៉ាឡេស៊ីបានសហការជាមួយយុទ្ធជនស្ម័គ្រចិត្តទីក្រុងហូជីមិញចូលរួមសកម្មភាពជាក់ស្ដែងដូចជា៖ បង្រៀនភាសាអង់គ្លេស និងព័ត៌មានវិទ្យាដោយឥតគិតថ្លៃ ផ្សព្វផ្សាយ និងអប់រំអំពីសុខភាព ស្វែងយល់និងជួយព្យាបាល ចែកថ្នាំ កសាង និងជួសជុលផ្លូវនៅតាមជនបទនៅខ័ណ្ឌលេខ១២ និងស្រុក Nha Be ស្រុក Cu Chi និងស្រុក Binh Chanh ជាដើម។ តាមរយៈសកម្មភាពទាំងនេះ និស្សិតនៃប្រទេសទាំងពីរបានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការចូលរួមសកម្មភាពស្ម័គ្រចិត្ត រួមចំណែករឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាពរវាង យុវវ័យនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh