អញ្ជើញចូលរួមសិក្ខាសាលានេះមានវត្តមានរបស់ បណ្ឌិត Ash Narain Roy នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសង្គម សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ Darvesh Gopal នៅសាកលវិទ្យាល័យជាតិ Indira Gandhi និងអនុប្រធានបេសកកម្មលោក Nguyen Le Thanh រួមទាំងអ្នកប្រាជ្ញវ័យក្មេងជាច្រើននាក់មកពីវៀតណាមនិងឥណ្ឌា។

leftcenterrightdel
សិក្ខាសាលាអ្នកប្រាជ្ញវ័យក្មេងវៀតណាម- ឥណ្ឌាឆ្នាំ ២០១៨ (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងមតិនៅទីនេះ បណ្ឌិត Ash Narain Roy បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការសិក្សាស្រាវជ្រាវនិងតួនាទីរបស់អ្នកប្រាជ្ញវ័យក្មេង ព្រមទាំងផ្តល់ដំបូន្មានដល់អ្នកប្រាជ្ញវ័យក្មេងអំពីវិធីសាស្ត្រស្រាវជ្រាវ។ ទន្ទឹមនឹងនេះ សាស្ត្រាចារ្យ Darvesh Gopal បាននិយាយអំពីទំនាក់ទំនងវប្បធម៌និងប្រវត្តិសាស្រ្តយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរនិងមនោសញ្ចេតនារបស់ប្រជាជនឥណ្ឌាជូនដល់ប្រជាជនវៀតណាម។

រីឯខ្លួនវិញ អនុប្រធានបេសកកម្មលោក Nguyen Le Thanh បានផ្ដោតទៅលើទំនាក់ទំនងប្រវត្តិសាស្ត្ររវាងវៀតណាម និងឥណ្ឌា។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះអ្នកប្រាជ្ញវ័យក្មេងក្នុងការរួមវិភាគទានពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕

តាម vovworld.vn