នាប៉ុន្មានឆ្នាំកន្លងមក ផ្នែកព្រៃឈើបានបញ្ជាក់ពីតួនាទីរបស់ខ្លួនជាផ្នែកសេដ្ឋកិច្ច-សង្គមមួយដ៏សំខាន់របស់ប្រទេសជាតិ ដែលក្នុងនោះ ឈើនិងផលិតផលឈើបានក្លាយទៅជាផលិតផលដែលមានទំហំទឹកប្រាក់នៃការនាំចេញជាប់លំដាប់ថ្នាក់ទី៦ របស់វៀតណាម​គឺសើ្មនឹង៦% នៃចំណែកទីផ្សារពិភពលោក និងជាប់លំដាប់ថ្នាក់ទី២ នៅអាស៊ាន និងទី៥ នៅលើពិភពលោក។ បច្ចុប្បន្ននេះ ផលិតផលឈើវៀតណាមក៏មានវត្តមាននៅ១២០ប្រទេស និងតំបន់ដែនដីផងដែរ។

leftcenterrightdel
លោក​នាយ​ក​រដ្ឋ​មន្ត្រី​ Nguyen Xuan Phuc ទស្ស​នា​ផលិតផល​មួយ​ដែល​បាន​ដាក់​តាំង​នៅ​កិច្ច​ប្រជុំ (រូប​ថត៖ vnanet.vn)

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ និងលើកសរសើរចំពោះបណ្តាក្រសួង ស្ថាប័ន សហគ្រិន និងពលករទាំងអស់ដែល​បានរួមចំណែកយ៉ាងខ្លាំងក្នុងសមិទ្ធិផលរបស់ផ្នែកកែច្នែឈើ និងផលិតផលព្រៃឈើវៀតណាម។ លោកនាយក​រដ្ឋមន្ត្រីមានប្រសាសន៍ថា នាពេលកន្លងមក រដ្ឋាភិបាល ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ក៏បានបញ្ជាណែនាំឲ្យដាំដើមឈើដើម្បីបង្កើតជាព្រៃឈើនៅលើផ្ទៃដីដែលគ្មានព្រៃឈើពីមុន ព្រមទាំងការពារព្រៃឈើផងដែរ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែមានគោលនយោបាយក្នុងការគ្រប់គ្រងពៃ្រឈើឲ្យបានល្អជាងមុន ព្រមទាំងត្រូវចាត់វិធានការឲ្យបានខ្លាំងក្លាថែមទៀតចំពោះរាល់ករណីកាប់បំផ្លាញព្រៃឈើផងដែរ។ 

ក្រោយពីកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីនឹងចេញសេចក្តីបញ្ជាណែនាំមួយដើម្បីសម្រួលឲ្យផ្នែកឧស្សាហកម្មកែច្នៃឈើ និងផលិតផលឈើវៀតណាមមានការរីកច្រើនយ៉ាងខ្លាងក្លា និងប្រកបដោយចរីភាព នាពេលខាងមុខនេះ៕

បកប្រែដោយ Duy Hoan