leftcenterrightdel
កងទ័ពជួយដោះស្រាយផលវិបាកដោយទឹកជំនន់ (រូបថត៖ quankhu2.vn)

ជាក់ស្តែងនៅខេត្ត Son La កងទ័ពបានជួយដំឡើងផ្ទះសំពត់តង់ចំនួន២៧ខ្នង និងរើលំនៅដ្ឋានឲ្យគ្រួសារចំនួន ២៧ នៅតំបន់រងគ្រោះទៅតំបន់សុវត្តិភាព។ នៅខេត្ត Lai Chau កងទ័ពបានសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ជួយដោះស្រាយផលវិបាកដោយឧប្បត្តិហេតុបាក់ដីនៅតាមផ្លូវលេខ១៣៣។ នៅថ្ងៃទី២ ខែសីហា យោធាស្រុក Ky Son ខេត្ត Hoa Binh ក៏ជួយគ្រួសារចំនួន៣រើទីលំនៅដ្ឋានទៅអាគារវប្បធម៌ភូមិដោយសុវត្តិភាពដែរ៕

បកប្រែដោយ Duy Hoan