leftcenterrightdel
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម និងសម្ព័ន្ធសហគមកាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្តរជាតិ

ក្នុងពិធីនេះ លោកស្រី Nguyen Thi Xuan Thu  បានឲ្យដឹងថា សមាគមកាកបាទក្រហមវៀតណាមវាយតម្លៃខ្ពស់ចំពោះជំនួយឧបត្ថម្ភរបស់សម្ព័ន្ធសមាគមកាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្តរជាតិ ក្នុងការអនុវត្តគម្រោងការណ៍មនុស្សធម៌ ដើម្បីជួយឲ្យសមាគមកាកបាទក្រហមវៀតណាមមានឋានៈលើថ្នាក់ជាតិ ក្នុងសកម្មភាពមនុស្សធម៌។ រីឯខ្លួនវិញ លោក MarWan សន្យានឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួមដំណើរជាមួយសមាគមកាកបាទក្រហមវៀតណាមតទៅទៀត។

ក្នុងឱកាលនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីភាពជោគជ័យដែលសម្រេចបានរួមទាំងពិភាក្សាគ្នាលើបញ្ហាឧបសគ្គមួយចំនួនក្នុងកិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ៕

តាម​ vovworld.vn