leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang ទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនវីរអ្នកម្ដាយ

 

លោកប្រធានរដ្ឋវៀតណាម Tran Dai Quang បានអញ្ជើញចូលរួមនិងមានប្រសាសន៍ក្នុងសន្និសីទនេះ។ អញ្ជើញចូលរួមនៅមានវត្តមានពីលោក Vo Duc Dam ឧបនាយករដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន វីរអ្នកម្ដាយ វីរជនកងកម្លាំងប្រដាប់អាវុធ មេទ័ព រួមទាំងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ជាង ៣៥០ នាក់ទៀតផង។

យោងតាមរបាយការណ៍របស់ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យដឹងថា  គោលនយោបាយនិងប្រព័ន្ធច្បាប់បានយកចិត្ដទុកដាក់ និងអនុគ្រោះចំពោះអ្នកមានគុណបំណាច់ក្នុងពេលកន្លងមក។ មកដល់សព្វថ្ងៃនេះ ការបញ្ជាក់ពីមុខសញ្ញាមានគុណបំណាច់ចំពោះបដិវត្តន៍បានសុក្រិត ដោយមានមនុស្សជាង ៩ លាននាក់ ក្នុងនោះ យុទ្ធជនពលីជាង ១.២ លាននាក់ វីរអ្នកម្ដាយវៀតណាមចំនួន ១២៧,០០០ នាក់ និងយុទ្ធជនពិការជាង ៨០០,០០០ នាក់។ល។

leftcenterrightdel
លោក Tran Dai Quang ប្រគល់ប័ណ្ណសរសើរដល់អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍នៅទូទាំងប្រទេស

ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋវៀតណាម Tran Dai Quang បានសួរសុខទុក្ខ និងប្រគល់អំណោយជូនវីរអ្នកម្ដាយវៀតណាមចំនួន ៦ នាក់។ ហើយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចក៏បានប្រគល់ប័ណ្ណសរសើរដល់អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍នៅទូទាំងប្រទេសចំនួន ៣៥៥ នាក់។

នាព្រឹកថ្ងៃដដែល គណៈកម្មការចាត់តាំងសន្និសីទ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នបានទៅអុជធូប និងដាក់កម្រងផ្កាគោរពវិញ្ញណក្ខ័ន្ធវីរយុទ្ធជនពលីនៅទីសក្ការៈបូជាយុទ្ធជនពលីទីក្រុង Vung Tau វៀតណាម៕

បកប្រែដោយ Thanh Cong