leftcenterrightdel
តំលៃនាំចេញកើនឡើងក្នុងឆមាសទី ១ ឆ្នាំ ២០១៨ (រូបថត៖ laodong.vn)

 

នៅឆមាសទី១ តំលៃនាំចេញសម្រេចបានប្រមាណជិត ១១៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៧ ស្មើ ៤៨% ផែនការក្នុងពេញមួយឆ្នាំ។ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មបានអះអាងថា នៅឆមាសទី ២ មានលក្ខណៈងាយស្រួលសម្រាប់ការនាំចេញ ជាពិសេសការនាំចេញកសិផល ជលផលច្រើនបំផុតនៅចុងឆ្នាំ។ ទន្ទឹមនឹងនោះមុខទំនិញឧស្សាហកម្មមានតំលៃនាំចេញយ៉ាងច្រើនដូចជាវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើពីឈើកំពុងក្នុងដំណាក់កាលនាំចេញ។ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិុក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងសហភាពអឺរ៉ុប (FTA) ដែលគ្រោងទុកមានសុពលភាពនាឆ្នាំ ២០១៩ ខាងមុខនេះ បាននិងកំពុងទាញយកការវិនិយោគទុនដោយផ្ទាល់ពីបរទេស និងជួយឲ្យវៀតណាមក្នុងការលើកកម្ពស់លទ្ធភាពផលិត។ ហើយគេព្យាករណ៍ថា តំលៃនាំចេញក្នុងរយៈពេលពេញមួយឆ្នាំ២០១៨ អាចសម្រេចបាន ២៣៦,៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១០% បើធៀបទៅនឹងឆ្នាំ ២០១៧៕

បកប្រែដោយ Pham Diep