leftcenterrightdel
លោក Le Van Kiem តាមរយៈកាសែតកងទ័ពប្រជាជនក៏បានឧបត្ថម្ភថវិកា ២០០ លានវៀតណាមដុង

ក្នុងឱកាសនេះដែរ ឆ្លើយតបនឹងការអំពាវនាវបំផុស ការរ៉ៃអង្គាសថវិកានៃកាសែតកងទ័ពប្រជាជន លោក Le Van Kiem បានតាមរយៈកាសែតកងទ័ពប្រជាជនក៏បានឧបត្ថម្ភថវិកា ២០០ លានវៀតណាមដុង ជូនបណ្តាគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងប្រជាពលរដ្ឋក្នុងបណ្តាខេត្តតំបន់ភ្នំដែលកំពុងរងផលប៉ះពាល់បណ្តាលមកពីទឹកជំនន់ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។

តាងនាមឲ្យកាសែតកងទ័ពប្រជាជនទាំងមូល លោកឧត្តមសេនីយ៍ត្រី Pham Van Huan អគ្គនិពន្ធនាយក បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់លោកវីរជនពលកម្ម Le Van Kiem ព្រមទាំងបានសម្តែងនូវក្តីសង្ឃឹមថា លោកនឹងបន្តយកចិត្តទុកដាក់រួមដំណើរជាមួយនឹងសកម្មភាពសប្បុរសធម៌ មនុស្សធម៌របស់កាសែតកងទ័ពប្រជាជនជាបន្តទៀតដើម្បីជួយសម្រាល់ការលំបាក និងសងគុណដល់អ្នកមានគុណ។

តាមផែនការគ្រោងទុក កាសែតកងទ័ពប្រជាជននឹងធ្វើការប្រគល់ថវិកាពីគ្រប់សម្បុរសជនជូនដល់តំបន់នានាបានឆាប់ៗខាងមុខនេះ៕

បកប្រែដោយ Minh Trung