leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc មកទស្សនាស្តង់លក់ផលិតផលពិសេសរបស់ខេត្ត Soc Trang (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំនេះ ខេត្ត Soc Trang បានបង្ហាញពីសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ដែលអ្នកវិនិយោគអាចធ្វើអាជិវកម្មលើវិស័យមួយចំនួនដូចជា កសិកម្ម វារីវប្បកម្ម ទេស​ចរណ៍ ថាមពលកកើតឡើងវិញ សេវាកំពង់ផែ និងការដឹកជញ្ជូនជាដើម ជាពិសេស កំពង់ផែ Tran De ត្រូវបានរួមបញ្ចូលក្នុងផែនការអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្ររបស់វៀតណាម ហើយនាពេលអនាគតនឹងក្លាយជាកំពង់ផែសមុទ្រដែលបម្រើការនាំចេញនិងនាំចូលដោយផ្ទាល់នៅតំបន់ដីសណ្ដទន្លេមេគង្គ។

នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំស្តីពីការជំរុញការវិនិយោគ គណៈកម្មាធិការប្រជាជនខេត្ត Soc Trang បានចុះហត្ថលេខាលើកម្មវិធីនៃកិច្ចសហប្រតិបត្តិការនិងការផ្តល់ជំនួយជាឥណទានជាមួយក្រសួង ស្ថាប័នឥណទាននានា សម្រាប់ការវិនិយោគលើ​ការ​អភិវឌ្ឍកសិកម្ម ការជំរុញពាណិជ្ជកម្ម ការកសាងបណ្តាញអគ្គិសនី ការអភិវឌ្ឍសហគ្រាសខ្នាតតូចនិងមធ្យម។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc  ថ្លែងមតិក្នុងកិច្ចប្រជុំ

ថ្លែងមតិក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតំលៃថា ខេត្ត Soc Trang ជាខេត្តមួយដែលមានសក្តានុពលយ៉ាងធំធេង ហើយវិស័យទាំងឡាយដែលខេត្តជ្រើសរើសដើម្បីទាក់ទាញការវិនិយោគគឺសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ន និងអនាគត។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ខេត្ត Soc Trang ត្រូវការប្រមូលផ្តុំប្រភពធនធានទាំងអស់ដើម្បី​វិនិយោគអភិវឌ្ឍ និងត្រូវ​យកចិត្តទុកដាក់លើការថែរក្សាបរិស្ថាន៕

បកប្រែដោយ Duy Hoan