leftcenterrightdel
លោក Vu Duc Dam ទៅទស្សនាផ្សារណាត់ (រូបថត៖ vnexpress.net)

នៅផ្សារណាត់ឆ្នាំនេះដែលមានស្ដង់ចំនួន ៨.៥០០ ស្តង់ របស់សហគ្រាសជាង៣៨០០ ដែលមកពីប្រទេស និងតំបន់ដែនដីចំនួន៥៣។ ក្រុមសហគ្រាសវៀតណាមមានស្តង់ចំនួន ២០០ ស្តង់របស់សហគ្រាសជិត១០០។

មានប្រសាសន៍ក្នុងពិធីបើក លោក Vu Duc Dam បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ផ្សារណាត់ចិន -អាស៊ីខាងត្បូង និងផ្សារណាត់នាំចេញនាំចូល Kunming ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងសហគមន៍សហគ្រាសនៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងជាមួយចិន។ លោកបានបញ្ជាក់ថា វៀតណាមនឹងបន្តបង្កលក្ខណៈងាយស្រួលឲ្យសហគ្រាសក្នុងតំបន់ និងលើពិភពលោកមកបណ្ដាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងផ្ដល់ផលប្រយោជន៍រវាងប្រទេសនានា ដើម្បីវិបុលភាពរបស់តំបន់ និងពិភពលោក។

ក្នុងឱកាសនេះ លោក Vu Duc Dam បានជួបសន្ទនាជាមួយសមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីចិនលោក Hu Chunhua និងទទួលជួបអភិបាលខេត្ត Yunnan លោក Ruan Chengfa។ លោក Vu Duc Dam បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងចិននៅពេលកន្លងមក។ លោកក៏បានបញ្ជាក់សារជាថ្មីម្ដងទៀតថា វៀតណាមផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍទំនាក់ទំនងស្ថិរភាព និងយូរអង្វែងជាមួយចិន។ លោក  Vu Duc Dam ស្នើឲ្យរដ្ឋាភិបាលចិនបន្តបង្កលក្ខណៈងាយស្រួលឲ្យផលិតផលវៀតណាមទៅកាន់ទីផ្សារចិន ធានានូវគុណភាព និងល្បឿនអនុវត្តគម្រោង​សហប្រតិបត្តិការរួម។ លោកក៏ស្នើឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរគាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់បង្កើនការជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការ និងផ្ដល់ផលប្រយោជន៍រវាងតំបន់មូលដ្ឋានជាប់ព្រំដែននានា រក្សាបរិស្ថានស្ថិរភាពដើម្បីជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ។ លោក  Vu Duc Dam បានបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមគាំទ្រ និងត្រៀមជាស្រេចបង្កលក្ខណៈងាយស្រួលឲ្យតំបន់មូលដ្ឋានវៀតណាមបង្កើនការជួបប្រាស្រ័យមិត្តភាព កិច្ចសហប្រតិបត្តិការនិងនាំមកផលប្រយោធន៍រួមជាមួយខេត្ត Yunnan។

លោក Hu Chunhua និងលោក Ruan Chengfa បានបញ្ជាក់ថា ប្រទេសចិនផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍទំនាក់ទំនងជាអ្នកជិតខាង មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម និងត្រៀមជាស្រេចលើកកម្ពស់ប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ព្រមទាំងជម្រុញទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយវៀតណាម - ចិនប្រកបដោយស្ថិរភាព៕

បកប្រែដោយ Thanh Cong