leftcenterrightdel
លោក Konstantin Vasilievich Vnukov មានប្រសាសន៍ក្នុងពិធី (រូបថត៖ dangcongsan.vn)

មានប្រសាសន៍ក្នុងពិធី លោក Konstantin Vasilievich Vnukov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមសង្កត់ធ្ងន់ថា វៀតណាម និងរុស្ស៊ីកំពុងជម្រុញទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ការផ្លាស់ប្តូរវប្បធម៌ អប់រំ និងការជួបប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ក្នុងកម្មវិធីសិល្បៈនេះ ទស្សនិកជនវៀតណាមមានឱកាសស្ដាប់បទចម្រៀងរបស់ប្រទេសរុស្ស៊ីដែលសម្ដែងដោយតារាចម្រៀងល្បីឈ្មោះ Natalia Kirillova និងក្រុម "Stradivalenki"៕

បកប្រែដោយ Thuy Anh