leftcenterrightdel
សន្និសីទកាសែត (រូបថត៖ tuoitre.vn)

ក្នុងសន្និសីទនេះ លោក Parvathaneni Harish ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមបានឲ្យដឹងថា ស្ថានទូតឥណ្ឌានឹងសហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយរៀបចំទិវាអន្តរជាតិស្តីពីយោហ្កាលើកទី៤ នៅកីឡាដ្ឋានអត្តពលកម្មទីក្រុងហាណូយនៅវេលាម៉ោង ១៩ ថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ។ ខ្លឹមសារនៃកម្មវិធីនឹងមានការសម្ដែងហាត់យោហ្កាដោយមានការចូលរួមពីមនុស្សជាង ១០០០ នាក់ និងចាក់ភ្លេងឥណ្ឌា។ អស់លោកអ្នកចង់ចូលរួមការសម្ដែងនេះ សូមចុះឈ្មោះតាមគេហទំព័រ http://iyogadayvietnam.org។ ទន្ទឹមនឹងនោះ ស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញនឹងរៀបចំទិវាអន្តរជាតិស្តីពីយោហ្កាលើកទី៤ នាថ្ងៃទី២៣ ខែមិថុនាខាងមុខដែរ។

តាមរយៈមជ្ឈមណ្ឌលវប្បធម៌ឥណ្ឌា ស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញនឹងបើកថ្នាក់បង្រៀនយោហ្កាដោយឥតគិតថ្លៃឲ្យប្រជាជន​ទីក្រុងហូជីមិញ និងនៅតំបន់មួយចំនួនទៀត។ល៕

បកប្រែដោយ Thuy Anh