leftcenterrightdel
លោក Vo Van Thuong ប្រគល់ប័ណ្ណសរសើរឲ្យកាសែតកងទ័ពប្រជាជន

ពិធីបានទទួលកន្រ្តកផ្កាពីលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc។

អញ្ជើញចូលរួមពិធីមានវត្តមានរបស់លោកស្រី Tong Thi Phong សមាជិកការិយាល័យនយោបាយ អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស ថ្នាក់ដឹកនាំបក្ស ក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ត្រី Pham Van Huan អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជនវៀតណាម ប្រធានគណៈកម្មការចាត់តាំងពិធី។

leftcenterrightdel
លោកស្រី Tong Thi Phong និងលោក Vo Van Thuong ប្រគល់រង្វាន់ឲ្យអ្នកនិពន្ធ Dang Thu Ha

ការប្រឡងសរសេរដែលបំផុសឡើងពីខែមេសា ឆ្នាំ២០០៨ ដល់សព្វថ្ងៃនេះ ទទួលបានវណ្ណកម្មជិត ៤០០០ របស់អ្នកនិពន្ធនៅទូទាំងប្រទេស ដែលសរសេរអំពីគំរូសាមញ្ញតែថ្លៃថ្នូររាប់ពាន់នាក់។ វណ្ណកម្មទាំងនេះបានចុះផ្សាយលើកាសែតនៅទូទាំងប្រទេស សម្រាប់ផ្សព្វផ្សាយ លើកទឹកចិត្តប្រជាជនសិក្សានិងធ្វើតាមលោកអ៊ំហូ។

បន្ទាប់ពីការប្រឡងនិមួយៗ កាសែតកងទ័ពប្រជាជននឹងសហការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយកងទ័ពប្រជាជនជ្រើសរើសវណ្ណកម្មល្អដើម្បីបោះពុម្ពផ្សាយក្នុងសៀវភៅ “គំរូសាមញ្ញតែថ្លៃថ្នូរ”។

leftcenterrightdel
លោកស្រី Tong Thi Phong លោក Vo Van Thuong និងគណៈកម្មការចាត់តាំងប្រគល់ផ្កាឲ្យអ្នកនិពន្ធ គំរូ និងអង្គការរួមដំណើរជាមួយការប្រឡង

លោក Pham Van Huan បានបញ្ជាក់ថា៖ “យើងបញ្ជាក់ថា ការរៀបចំការប្រឡងសរសេរគឺជាកិត្តិយសផង និងការទទួសខុសត្រូវរបស់អ្នកកាសែតនៅកាសែតកងទ័ពប្រជាជនផង”។ ក្នុងឱកាសនេះ លោក Pham Van Huan បានថ្លែងអំណរគុណចំពោះការចែករំលែក និងការជួយរៀបចំការប្រឡងសរសេររបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ កងទ័ព ស្ថាប័នសមត្ថកិច្ច អង្គភាពរួមដំណើរ និងមិត្តអ្នកអានក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។

ពិធីបានបញ្ចប់ ប៉ុន្តែបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងល្អឲ្យទស្សនិកជននៅទូទាំងប្រទេស។ បរិយាកាសពីពិធីនេះនឹងបានរិករាលដាលនៅសង្គម និងទូទាំងប្រទេសជាពិតប្រាកដ៕

បកប្រែដោយ Thanh Cong