leftcenterrightdel
ពេទ្យយោធានៃកងទ័ពការពារព្រំដែនខេត្ត An Giang ពិនិត្យជម្ងឺឲ្យបងប្អូនជនជាតិខ្មែរ (រូបថត៖ bienphong.com.vn)

ខេត្ត An Giang មានព្រំប្រទល់ជាប់ខេត្តតាកែវ និងខេត្តកណ្ដាល។ ជនជាតិចំនួន៤ គឺ Kinh ខ្មែរ Cham និងចិនរស់នៅប្រមូលផ្តុំនៅតាមខ្សែព្រំដែនខេត្ត An Giang។ លោកវរសេនីយ៍ឯក Pham Van Phong ប្រធាននយោបាយកងទ័ពការពារព្រំដែនខេត្ត An Giang បានឲ្យដឹងថា៖ “នៅប៉ុន្មានឆ្នាំកន្លងមក ជីវភាពរស់នៅរបស់បងប្អូនជនជាតិខ្មែរបានផ្លាស់ប្តូរថ្មីជាច្រើន ដោយសារមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម ពង្រឹងការការពារជាតិ និងសន្តិសុខ។ ប្រព័ន្ធអគ្គីសនី ផ្លូវថ្នល់ សាលារៀន ស្ថានីយ៍សុខាភិបាលត្រូវបានកសាង ប្រជាជនទទួលបានផលប្រយោជន៍ពីសំណង់គោលដៅជាតិនានា ហើយក្តីទំនុកទុកចិត្តរបស់ប្រជាជនទៅលើបក្ស រដ្ឋ អាជ្ញាធរបានពង្រឹងថែមទៀត។

នៅពេលកន្លងមក កងទ័ពការពារព្រំដែនខេត្ត An Giang នៅតែសហការជាមួយគណៈកម្មការជនជាតិភាគតិចខេត្តក្នុងការជួយបងប្អូនក្រីក្រមានទីលំនៅ និងផ្តល់ជំនួយជាទុនឲ្យបងប្អូនពង្រីកការបង្កបង្កើនផល។ កម្មាភិបាលកងទ័ពការពារព្រំដែនខេត្តក៏បានបើកថ្នាក់រៀនចំនួន៤ ឲ្យសិស្សខ្មែរ និងលើកទឹកចិត្តដល់សិស្សខ្មែរចំនួន ១៤៦ នាក់ឲ្យត្រឡប់សាលាវិញ។ សកម្មភាពជាក់ស្ដែងទាំងនេះរបស់កងទ័ពការពារព្រំដែនខេត្ត An Giang បានរួមចំណែកកសាងភូមិសាស្រ្តនៅតំបន់ព្រំដែនស្ថិរភាពនយោបាយ និងជីវភាពរស់នៅ ខាងសម្ភារៈនិងស្មារតីរបស់បងប្អូនជនជាតិខ្មែរក៏ត្រូវបានកែលំអឥតឈបឈរឡើយ៕

បកប្រែដោយ Thuy Anh