leftcenterrightdel
មហោស្រពខ្សែភាពយន្តឯកសារអឺរ៉ុប - វៀតណាមឆ្នាំ ២០១៨ (រូបថត៖ congluan.vn)

មហោស្រពខ្សែភាពយន្តឯកសារនេះបានរៀបចំឡើងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញពីថ្ងៃទី៨ ដល់ថ្ងៃទី១៧ មិថុនា ដោយមានការចូលរួមរបស់ប្រទេសចំនួន១២ ដូចជា៖ បារាំង អង់គ្លេស អូទ្រីស ដាណឺម៉ាក ស្វ៊ីស ស៊ុយអែត។ល។ ប្រទេសនិមួយៗ មានខ្សែភាពយន្តមួយ និងវៀតណាមមានខ្សែភាពយន្តចំនួន៣។ ខ្សែភាពយន្តឯកសារអឺរ៉ុបទាំងនេះ បានទទួលរង្វាន់នៅមហោស្រពអន្តរជាតិ ដូចជា មហោស្រពខ្សែភាពយន្ត Oscar; មហោស្រពខ្សែភាពយន្ត Berlin ។ល។ ក្នុងក្របខ័ណ្ឌនៃមហោស្រពខ្សែភាពយន្តនេះ ខ្សែភាពយន្តរបស់អ្នកផលិតខ្សែភាពយន្តឯកជននឹងបានឧទេ្ទសនាមជាមួយសាធារណជននេះដែរ។ ខ្សែភាពយន្តនឹងបានបញ្ចាំងដោយឥតគិតថ្លៃ៕

បកប្រែដោយ Thuy Anh