leftcenterrightdel
តំណាងនៃសហគ្រាសវៀតណាម និងអាហ្សង់ទីន ជួបពិភាក្សាគ្នានៅកម្មវិធីនេះ

 

បណ្តាសហគ្រាស អាហ្សង់ទីនបានចាត់ទុកវៀតណាមជាទីផ្សារសំខាន់មួយដោយមានសក្តានុពល និងកាលានុវត្តជាច្រើនសម្រាប់វិនិយោគិនបរទេស។ ក្រៅពីការជំរុញការនាំចេញទៅកាន់ប្រទេសវៀតណាម សហគ្រាសអាហ្សង់ទីនក៏កំពុងស្វែងរកដៃគូក្នុងការណែនាំនិងនាំចូលផលិតផលពិសេសរបស់វៀតណាមទៀតផង។ ប្រតិភូទាំងឡាយបានអះអាងថា វៀតណាម និងអាហ្សង់ទី មានឱកាស និង​សក្តានុពលជាច្រើន និងយូរអង្វែង សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ហើយកំពុងបោះជំហាននិមួយៗដើម្បីសម្រេចឲ្យបានទំហំពាណិជ្ជកម្ម ៥ ពាន់លានដុល្លារអាមេរិកនៅពេលអនាគត៕

បកប្រែដោយ Minh Trung