leftcenterrightdel
គណៈប្រតិភូវៀតណាមនៅខាងក្រៅមហាសន្និបាតសុខាភិបាលពិភពលោក (WHA) លើកទី៧១ (រូបថត៖ vnanet.vn)

នេះជាការវាយតំលៃរបស់នាយិកាកម្មវិធីបង្ការប្រឆាំងជំងឺរបេងលើទូទាំងពិភពលោកលោកស្រី Tereza Kasaeva ក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូវៀតណាមនៅខាងក្រៅមហាសន្និបាតសុខាភិបាលពិភពលោក (WHA) លើកទី៧១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ដល់ទី២៦ ឧសភា នៅទីក្រុងហ្សឺណែវ។ តាមលោកស្រី Kasaeva ឲ្យដឹងថា វៀតណាមជាគំរូឆ្នើមមួយក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចប់ជំងឺរបេងរបស់ WHO ដែលរួមវិភាគទានដ៏ធំធេងទៅក្នុងជោគជ័យរួមលើទូទាំងពិភពលោក។ វៀតណាមក៏កំពុងលាតត្រដាងអនុវត្តន៍ខ្លឹមសារនានាក្នុងសេចក្ដីថ្លែងការណ៍ទីក្រុងម៉ូស្គូនៅកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលទូទាំងពិភពលោក ស្ដីពីការបញ្ចប់ជំងឺរបេងកាលពីខែវិច្ឆិកាឆ្នាំមុននៅប្រទេសរុស្ស៊ីដែរ៕

តាម vovworld.vn