leftcenterrightdel
វេទិកាបច្ចេកវិទ្យាកសិកម្មនិងជលផលមេគង្គឆ្នាំ២០១៨

នៅវេទិកាមានសកម្មភាពជាច្រើនដូចជា៖ សិក្ខាសាលាស្តីពីបច្ចេកវិទ្យាកសិកម្មនិងជលផល និងស្នាដៃអនុវត្តបច្ចេកវិទ្យាឆ្លាតវៃសម្រាប់ផលិតកម្មកសិកម្មសម្របសម្រួលនឹងការប្រែប្រួលអាកាសធាតុ។ល។ តាមការវាយតំលៃរបស់អ្នកជំនាញការ និងអ្នកគ្រប់គ្រង ការវិនិយោគ ការស្រាវជ្រាវ និងការអនុវត្តន៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅវាលសណ្តទន្លេ Cuu Long មិនដូចបំណងចង់ទេ។ តាមរយៈវេទិកានេះ ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាមមានបំណងបង្កការអភិវឌ្ឍថ្មីសំដៅជម្រុញការអនុវត្ត ផ្ទេប្រគល់ និងផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីក្នុងផលិតកម្មកសិកម្មនៅវាលសណ្តទន្លេ Cuu Long នៅពេលខាងមុខ៕

បកប្រែដោយ Thuy Anh