leftcenterrightdel
លោកស្រី Marie - Christine Saragosse និងលោក Marc Saikali ឧទេ្ទសនាមអំពីប៉ុស្តិ៍ France 24 ក្នុងសន្និសីទកាសែត​(រូប​ថត៖ dangcongsan.vn)

France 24 គឺជាប៉ុស្តិ៍ផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់៣៥៥លានគ្រួសារនៅទូទាំងពិភពលោក។ ពីស្ទូឌីយោនៅទីក្រុងប៉ារីស  France 24 នាំមកនូវទស្សនវិស័យរបស់បារាំងលើបញ្ហាព័ត៌មានអន្តរជាតិ តាមរយៈបណ្តាញការិយាល័យចំនួន​១៦០ កន្លែងនៅស្ទើរតែគ្រប់ប្រទេស។

លោកស្រី Marie-Christine Saragosse បានឲ្យដឹងថា ដើម្បីកត់សម្គាល់ពីព្រឹត្តិការណ៍ដ៏សំខាន់នេះ កម្មវិធីពិសេសមួយដែលបង្ហាញពីវៀតណាមនឹងត្រូវបានផ្សាយដោយអ្នកសារព័ត៌មានរបស់ France 24 ក្រោមប្រធានបទមួយចំនួនដូចជា៖ ចំណុចលេចធ្លោ “វៀតណាមបានក្លាយជាគូរប្រកួតដ៏ខ្លាំងខ្លាមួយនៅក្នុងការប្រកួតពានរង្វាល់បាល់ទាត់អាស៊ី" ដែល​បង្ហាញ​ពីចំណងចំណូលចិត្តយ៉ាងខ្លាំងក្លារបស់ប្រជាជនវៀតណាមចំពោះកីឡាបាល់ទាត់; ព័ត៌មានទាន់ហេតុការណ៍ "ការរីកចម្រើននៃពាណិជ្ជកម្មអេឡិចត្រូនិកនៅ​វៀតណាម" ដែលឆ្លុះបញ្ចាំងពីភាពជោគជ័យនៃពាណិជ្ជកម្មអេឡិចត្រូនិចនៅវៀតណាម;  បទយកការណ៍ "Rehahn Croquevielle " ដែលរៀបរាប់អំពីអ្នកថតរូបម្នាក់ជាជនជាតិបារាំងកំពុងរស់នៅវៀតណាម ដែលថតអ្នកតំណាងរបស់ ៥៤ ជនជាតិនៅ​ប្រទេស​វៀតណាម។ កម្មវិធីពិសេសនេះ នឹងត្រូវបានចាក់ផ្សាយនៅលើទូទាំងពិភពលោក នៅម៉ោង ១១:៤៥នាទី ម៉ោងនៅទីក្រុងហាណូយ នៅថ្ងៃទី២៤ ខែឧសភា ជា ៤ ភាសាគឺភាសាអង់គ្លេស បារាំង អេស្ប៉ាញ និងអារ៉ាប់៕

បកប្រែដោយ Duy Hoan