leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Pham Van Huan អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជនវៀតណាមនិងកម្មាភិបាល អ្នកកាសែតនៃកាសែតកងទ័ពប្រជាជននៅពិធី

កាសែតកងទ័ពប្រជាជនបានកសាងកម្មវិធីវីដេអូ - អូឌីយ៉ូតាមផែនការរបស់អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម និងសេចក្តីសម្រេចចិត្តរបស់ក្រសួងការពារប្រទេសវៀតណាម ស្ដីពីការកសាងកាសែតកងទ័ពប្រជាជនវៀតណាមតាមទម្រង់ស្ថាប័នគមនាគមន៍ពហុមេឌា។ កម្មវិធីវីដេអូ - អូឌីយ៉ូរបស់កាសែតកងទ័ពប្រជាជនរួមមាននាទីដូចជា៖ នយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ សង្គម ការងារល្អមនុស្សល្អ វិទ្យាសាស្រ្ត ប្រឆាំងបំរែបំរួលដោយសន្តិភាវូបនីយកម្ម។ល។

មកដល់សព្វថ្ងៃនេះ កាសែតកងទ័ពប្រជាជនអនឡាញចេញផ្សាយជាភាសាអង់គ្លេស ចិន ឡាវ និងខ្មែរ ក៏មានកម្មវិធីវីដេអូដែរ។ កាសែតកងទ័ពប្រជាជនក៏បានបង្ហោះកម្មវិធីវីដេអូនៅតាមបណ្ដាញសង្គម ដែលនាំមកនូវឥទ្ធិពលល្អក្នុងការប្រឆាំងនឹងទស្សនៈមិនត្រឹមត្រូវ៕

បកប្រែដោយ Thuy Anh