leftcenterrightdel

គណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ទីក្រុងហូជីមិញដាក់កម្រងផ្កា និងអុជធូបនៅរូបសំណាកលោកប្រធានហូជីមិញ (រូបថត៖ hanoimoi.com.vn)

នាព្រឹកថ្ងៃទី១៩ ឧសភា គណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ទីក្រុងហូជីមិញដឹកនាំដោយលោកស្រី Nguyen Thi Quyet Tam លេខារងគណៈកម្មការបក្សទីក្រុង និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងបានមកដាក់កម្រងផ្កា អុជធូបនៅសារមន្ទីរហូជីមិញនៅទីក្រុងហូជីមិញ និងរូបសំណាកលោកប្រធានហូជីមិញនៅឧទ្យានសំណាកលោកប្រធានហូជីមិញ (នៅខណ្ឌទី១)។ ក្នុងឱកាសនេះ បុគ្គល អង្គការ ស្ថាប័ន សាលា និងប្រជាជនទីក្រុងក៏បានមកអុជធូប និងដាក់ផ្កានៅសារមន្ទីរហូជីមិញនៅទីក្រុងហូជីមិញ និងនៅឧទ្យានសំណាកលោកប្រធានហូជីមិញ។

នាថ្ងៃដដែល នៅទីសក្ការៈលោកអ៊ំហូនៅឃុំ Luong Tam ស្រុក Long My ខេត្ត Hau Giang វៀតណាម បានរៀបចំពិធីរាយការពីស្នាដៃជូនលោកអ៊ំហូក្នុងឱកាសរំលឹកខួបលើកទី១២៨ ទិវាកំណើតរបស់លោកប្រធានហូជីមិញ បូកសរុបជាបឋម ២ ឆ្នាំអនុវត្តសារាចរលេខ05-CT/TW របស់ការិយាល័យនយោបាយ និងរំលឹកខួបលើកទី៧០ ទិវាលោកប្រធានហូជីមិញអំពាវនាវការប្រឡងប្រណាំងស្នេហាជាតិ។

នាយប់ ថ្ងៃទី១៨ ឧសភា កងពលធំ (យោធភូមភាគទី៧) វៀតណាមរៀបចំការប្រឡងផ្សព្វផ្សាយ “ពាក្សទូន្មានរបស់លោកអ៊ំហូ” ក្នុងឱកាសរំលឹកខួបលើកទី១២៨ ទិវាកំណើតរបស់លោកប្រធានហូជីមិញ។ ការប្រឡងបានទាក់ទាញការចូលរួមរបស់កម្មាភិបាល យុទ្ធជនជាង ១០០ នាក់។

leftcenterrightdel
តំណាងទាំងឡាយមកទស្សនាពិព័រណ៌ (រូបថត៖ baotintuc.vn)

 

នាថ្ងៃទី១៩ ឧសភា សារមន្ទីរហូជីមិញនៅទីក្រុងហូជីមិញបានរៀបចំពិព័រណ៌ក្រោមប្រធានបទ “លោកប្រធានហូជីមិញជាមួយចលនាប្រឡងប្រណាំងស្នេហារជាតិ”។ ពិព័រណ៌បានតាំងបង្ហាញឯកសារ រូបថតជិត២០០។ ពិព័រណ៌បានឧទ្ទេសនាមចលនាស្នេហារជាតិនានានៅបច្ចុប្បន្ននេះដែលតភ្ជាប់នឹងការសិក្សា និងធ្វើតាមសតិអារម្មណ៍ សិលធម៌របស់លោកប្រធានហូជីមិញ ចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅថ្មី ជាដើម និងគំរូមួយចំនួនក្នុងចលនាប្រឡងប្រណាំងស្នេហារជាតិនៅទីក្រុងហូជីមិញ៕

បកប្រែដោយ Thanh Cong