leftcenterrightdel
លោក Nguyen Thien Nhan ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញមកដាក់ផ្កានៅរូបសំណាកលោកប្រធានហូជីមិញនៅសាកលវិទ្យាល័យ St. Petersburg

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសរុស្ស៊ី នាថ្ងៃទី១៩ ឧសភា នៅទីក្រុង St. Petersburg លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញអញ្ជើញចូលរួមសិក្ខាសាលាស្ដីពីលោកប្រធានហូជីមិញក្នុងឱកាសរំលឹកខួបលើកទី៩៥ នៃថ្ងៃអគ្គមគ្គុទ្ទេស Nguyen Ai Quoc - លោកហូជីមិញមកទីក្រុង Petrograd ជាលើកដំបូង (នៅសព្វថ្ងៃនេះគឺ ទីក្រុង St. Petersburg) និងលើកទី១២៨ ទិវាកំណើតរបស់លោកប្រធានហូជីមិញដែលបានរៀបឡើងចំដោយអាជ្ញាធរទីក្រុង St. Petersburg។

នាថ្ងៃទី១៩ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅប្រទេសឡាវ សមាគមអាណិកជនវៀតណាម នៅទីក្រុងវៀងចន្ទ និងសមាគមសហគ្រាសវៀតណាមសហការ និងវិនិយោគនៅប្រទេសឡាវ បានសហការជាមួយអាជ្ញាធរខេត្ត Udonthani សមាគមអាណិកជនវៀតណាមនៅខេត្ត Udonthani និងសមាគមសហគ្រាសខេត្ត Udonthani រួមទាំអអាណិកជនវៀតណាមនៅប្រទេសថៃបានមកអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅខេត្ត Udonthani ប្រទេសថៃ ជាកន្លែងដែលលោកហូជីមិញធ្លាប់មានសកម្មភាពបដិវត្តន៍នៅឆ្នាំ១៩២៨ និង១៩២៩។

នាថ្ងៃទី១៨ ឧសភា (តាមម៉ោងប្រទេសគុយបា) ស្ថានទូតវៀតណាមប្រចាំនៅគុយបា និងវិទ្យាស្ថានគុយបាមិត្តភាព ជាមួយជនជាតិនានា(ICAP) បានដាក់កម្រងផ្កានៅរូបសំណាកលោកហូជីមិញនៅឧទ្យានសន្តិភាព នៅទីក្រុង La Habana។ អញ្ជើញចូលរួមមានវត្តមានរបស់តំណាងថ្នាក់ដឹកនាំស្ថាប័នបក្ស រដ្ឋគុយបា កម្មាភិបាល និស្សិត សមាគមជនវៀតណាមនៅគុយបានិងប្រជាជនគុយបាជាច្រើនកុះករ៕

បកប្រែដោយ Thuy Anh