leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាទៅទស្សនាស្តង់ដាក់តាំងផលិតផលវិទ្យាសាស្ត្រនៅបណ្ឌិតសភាវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម។

 

ក្នុងរយៈពេល៤៣ឆ្នាំកន្លងមក បណ្ឌិតសភាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម ជាស្ថាប័នស្រាវជ្រាវឈានមុខគេនៅទូទាំងប្រទេស។ តាងនាមឲ្យថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកស្រី Nguyen Thi Kim Ngan បានអបអរសាទរ និងលើកសរសើរចំពោះស្នាដៃទាំងឡាយដែលបណ្ឌិតសភាសម្រេចបាន។ លោកស្រី Nguyen Thi Kim Ngan ជឿរជាក់ថា ដោយមានប្រពៃណីដ៏រុងរឿង មានក្រុមអ្នកវិទ្យាសាស្ត្រដ៏ឆ្នើម និងមានការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីបក្ស និងរដ្ឋ បណ្ដិតសភានឹងសម្រេចបានសមិទ្ធិផលជាច្រើនថែមទៀត ដើម្បីរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសប្រកបដោយនិរន្តរភាព។

នៅបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម លោកស្រី Nguyen Thi Kim Ngan បានវាយតំលៃថា ក្នុងរយៈពេល៦៥ឆ្នាំកន្លងមក បណ្ឌិតសភាសម្រេចបានល្អនូវការស្រាវជ្រាវជាមូលដ្ឋាន និងបានផ្តល់យោបល់សម្រាប់គោលនយោបាយសំខាន់ៗរបស់បក្សនិងរដ្ឋ។ តាងនាមឲ្យថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោកស្រី Nguyen Thi Kim Ngan បានអបអរសាទរចំពោះសមិទ្ធផលដែលបណ្ឌិតសភាសម្រេចបាន។ លោកស្រីក៍បញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនមានការរំពឹងទុកយ៉ាងខ្លាំងលើការអភិវឌ្ឍ ក៏ដូចជាការរួមចំណែករបស់បណ្ឌិតសភាចំពោះការផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយ និងការកសាង និងអភិវឌ្ឍប្រទេស៕

បកប្រែដោយ Duy Hoan