leftcenterrightdel
 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc កាត់ខ្សែបូរនៅពិធីទទួលនាវាដំបូងមកកាន់កំពង់ផែកុងតឺន័រអន្តរជាតិ Hai Phong (HICT)

 

ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Vingroup  បានអោយដឹងថា VinFast នឹងចាប់ផ្តើមលក់ម៉ូតូអគ្គិសនីនៅត្រីមាសទី៣ ឆ្នាំ២០១៨ ហើយរថយន្ដប្រភេទ Sedan ៥ កៅអី និង SUV ៧​កៅអី ត្រូវបានលក់នៅត្រីមាសទី២ ឆ្នាំ២០១៩។ បច្ចុប្បន្ននេះ VinFast បានសម្រេចការព្រមព្រៀងជាមួយបណ្តាក្រុមហ៊ុននាំមុខគេលើពិភពលោក ដើម្បីផ្គត់ផ្គង់ខ្សែចង្វាក់ផលិតកម្ម ឧបករណ៍សំភារៈ និងគ្រឿងម៉ាស៊ីនសម្រាប់រោងជាងចំនួន៥។

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ត្រីវៀតណាមបានសម្តែងការសប្បាយរីករាយចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន Vingroup ក្នុងការផលិតរថយន្ត និងវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ Vingroup។ លោកនាយករដ្ឋមន្រ្តីបានឱ្យដឹងថា លទ្ធផលដំបូងនេះគឺជាដំណឹងល្អសម្រាប់រដ្ឋាភិបាល ទីក្រុង Hai Phong និងប្រជាជនវៀតណាម ពីព្រោះនេះជាលើកដំបូងដែលយើងមានពាណិជ្ជសញ្ជារថយន្តវៀតណាមបានផលិតក្នុងស្រុកដោយមានបច្ចេកវិទ្យាទំនើប ។

* នាថ្ងៃដ៏ដែលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏បានចូលរួមពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម AEON MALL Hai Phong Le Chan និងចូលរួមពិធីទទួលនាវាដំបូងមកកាន់កំពង់ផែកុងតឺន័រអន្តរជាតិ Hai Phong (HICT) ផងដែរ៕

បកប្រែដោយ Duy Hoan