ប្រជាជននៅទីនេះបានឲ្យដឹងថា ភូមិ Kim Lan ត្រូវបានកកើតឡើងតាំងពីសតវត្សរ៍ទី៩ មកម៉្លេះ ហើយមុខរបរធ្វើគ្រឿងភាជន៍នេះក៏បានកកើតឡើង និងរីកចំរើនតាំងពីពេលនោះមកដោយឆ្លងកាត់ជំនាន់ជាច្រើននៅទីនេះផងដែរ។ កាលពីមុននេះក៏ជាភូមិធ្វើគ្រឿងភាជន៍ដែលផ្គត់ផ្គង់ឲ្យព្រះបរមរាជវាំង Thang Long ដែរ។ កាលពី ២០ ឆ្នាំមុន របរធ្វើគ្រឿងភាជន៍នេះត្រូវបានស្តារឡើងវិញ ហើយរហូតមកទល់បច្ចុប្បន្ននេះផលិតផលគ្រឿងភាជន៍ត្រូវបានលក់នៅទូទាំងប្រទេសដោយសារតែផលិតផលទាំងនេះមិនត្រឹមតែមានម៉ូដប្លែកៗយ៉ាងសម្បូរបែបើប៉ុណ្ណោះ ថែមទាំងមានតំលៃសមរម្យទៀតផង។ លក្ខណៈអត្តសញ្ញាណពិសេសនៃគ្រឿងភាជន៍ Kim Lan គឺភាពសាមញ្ញៗនៃផលិតផល និងផលិតផលក៏បានផ្តោតសំខាន់ទៅលើភាពងាយស្រួលក្នុងការប្រើប្រាស់ដែរ៕

leftcenterrightdel
ការបង្កើតរូបរាងឡើងដោយប្រើពុម្ពម្នាងសិលា
leftcenterrightdel
វត្ថុធាតុដើមធ្វើពីដីឥដ្ឋ បន្ទាប់ពីបានកែច្នៃរួចនឹងចាក់ចូលពុម្ពដើម្បីបង្កើតឡើងរូបរាង
leftcenterrightdel
សិប្បករស្រោចកាចាដំបែងឡើងផើងដាំកូនឈើ

បកប្រែដោយ Minh Trung