leftcenterrightdel
រូប​ថត​ឧទាហណ៏​ (រូបថត៖hanoimoi.com.vn)

ក្នុងរយៈពេល៥ឆ្នាំកន្លងមក សមគមបានរៀបចំសកម្មភាពជាច្រើនដូចជា ជួបជុំអបអរសាទរខួបទី៤០ឆ្នាំនៃទិវារំដោះភាគខាងត្បូងវៀតណាម បង្រួបបង្រួមប្រទេសជាតិ​(ឆ្នាំ​២០​១​៥​)​, ជួបជុំអបអរសាទរខួបទី៧០ឆ្នាំនៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (ឆ្នាំ២០១៧) រៀបចំដំណើរទស្សនកិច្ចអោយញាត្តិសន្តាន យុទ្ធជនពិការ កម្មាភិបាល បានត្រឡប់មកសមរភូមិចាស់ និងប្រមូលឯកសាដើម្បីធ្វើភាពយន្តមួយដែលមានចំណងជើងថា៖ “រណសិរ្ស៤៧៩ រយៈពេល១០ឆ្នាំនៅលើទឹកដីអង្គរ” កសាងទីសក្ការបូជាយុទ្ធជនពលីនៃរណសិរ្ស៤៧៩ នៅខ័ណ្ណ Long Bien ទីក្រុងហាណូយ និងអនុវត្តគោលការណ៍ “កសាងចំណងមិត្តភាព” ។ល។ សកម្មភាពទាំងនោះបានរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាពវៀតណាម - កម្ពុជា នឹងផ្សព្វផ្សាយអប់រំអោយជំនាន់យុវវ័យឲ្យមានការយល់ដឹងច្បាស់អំពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong