leftcenterrightdel
ឧត្តមសេនីយ៍ឯក Sou von Lueng Bunmi ឱបម្ដាយធ៌មរបស់គាត់ក្នុងពេលជួបជុំដោយសុខដុមរមនា

ពេញមួយព្រឹក លោកយាយម្នាក់ដែលមានរាងតូចស្តើង អន្ទះអន្ទែងមើលទៅខាងច្រកទ្វារ។ "អា Von  ពិតជាអា Von ហើយ!" លោកយាយបានស្រែកឡើង ភ្នែកងងឹតទៅៗ នៅពេលលោកយាយមើលឃើញបុរសម្នាក់ដែលមានព័ណ៌សម្បុរស្រអែម ដើរចូលពីច្រកទ្វារ។ គាត់បានប្រញាប់ទៅដល់លោកយាយនិងហៅលោកយាយថា "ម៉ាក់" រួចហើយអ្នកទាំងពីរស្រវាឱបគ្នា។ បុរសនេះគឺជាលោកឧត្តមសេនីយ៍ឯក  Sou von Lueng Bunmi ប្រធានអគ្គសេនាធិការនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ និងក៏ជាកូនធម៌របស់លោកយាយ Hung ដែរ។

leftcenterrightdel
ឧត្តមសេនីយ៍ឯក Sou von Lueng Bunmi សួរសុខទុក្ខម្តាយធម៌ដោយរាក់ទាក់

លោកឧត្តមសេនីយ៍ឯក  Sou von Lueng Bunmi អង្គុយចុះហើយកាន់ដៃដែលជ្រីវជ្រួញរបស់ម៉ាកវៀតណាម គាត់សួរថា: "តើម៉ាក់មើលឃើញច្បាស់ទេ ម៉ាក់ឮច្បាស់ទេ?"

leftcenterrightdel
ឧត្តមសេនីយ៍ឯក Sou von Lueng Bunmi សួរថាម៉ាក់ឮច្បាស់ទេ

កាលពី ៤៥ឆ្នាំមុន នៅឆ្នាំ១៩៧២ ក្នុងនាមជាសិស្សយោធាឡាវរៀននៅសាលាT2 ដែលឥឡូវជាសាលាមធ្យមការពារព្រំដែនទី១សាលារបស់លោកបានជម្លៀសទៅភូមិ Phuc Dinh ដើម្បីជៀសវាងការទម្លាក់គ្រាប់បែករបស់អាមេរិក។ លោកយាយ Hung បានចិញ្ចឹមប្រុសបីនាក់ជាកូនធ៌ម ក្នុងនោះមានក្មេងម្នាក់ឈ្មោះ Sou von Lueng Bunmi ដែលមានអាយុ ១៣ ឆ្នាំ។ ស្វាមីរបស់លោកយាយ Hung គឺជាយុទ្ធជនពលីជីវិត។ លោកយាយម្នាក់ឯងចិញ្ចឹមកូន៣នាក់ហើយ បន្ថែមកូនធ៌ម៣នាក់ទៀត ដែលធ្វើឱ្យលោកយាយកាន់តែលំបាកលំបិនខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ លោកយាយនៅតែចាត់ទុកកូនសិស្សឡាវទាំង៣នាក់នេះ ក្នុងនោះមាន Von (ឈ្មោះដែលលោកយាយធ្លាប់ហៅ Sou von Lueng Bunmi)ដូចជាកូនបង្កើតរបស់គាត់ដែរ ហើយកូនៗរបស់លោកយាយមានការរីករាយណាស់ដោយពួកវាមានបងប្អូនជាច្រើនបន្ថែមទៀត។ កូនច្បងរបស់លោកយាយបាននិយាយថា នៅពេលដែលដឹងថាម្ដាយទទួលចិញ្ចឹមបងៗទាំងនោះពួកខ្ញុំសប្បាយចិត្តណាស់ដោយមានអ្នកលេងល្បែងជាមួយ និងចាប់ក្តាម ចាប់ត្រីជាមួយគ្នា។ បងប្រុស Von ស្រឡាញ់ប្អូនៗខ្លាំងណាស់។ គាត់តែងតែអៀវប្អូនប្រុសលើខ្នងដើរលេងជុំវិញច្បារ។ បង Von តែងតែជួយមើលពួកខ្ញុំនៅពេលម៉ាក់មិននៅផ្ទះ។ នៅពេលនោះបងប្អូនយើងខ្ញុំនៅតូច មិនទាន់មានការយល់ដឹងទេ។ ពេលខ្លះមានយន្តហោះរបស់អាមេរិកមកទម្លាក់គ្រាប់បែក

leftcenterrightdel
ឧត្តមសេនីយ៍ឯក Sou von Lueng Bunmi និងម្ដាយធម៌របស់គាត់

ខណៈពេលដែលអ្នករាល់គ្នាចុះរណ្តៅ តែបង Von វិញកាត់ចេញពីរណ្តៅទៅមើលយន្តហោះធ្វើឱ្យម៉ាក់ខ្ញុំទៅរកគាត់ កូនប្រុសច្បងរបស់លោកយាយ Hung បានរំលឹកឡើងវិញបែបនេះ។

leftcenterrightdel
ឧត្តមសេនីយ៍ឯក Sou von Lueng Bunmi និងប្រពន្ធរបស់គាត់ថតរូបជាមួយម្តាយធម៌ និងក្រុមគ្រួសារ

ថ្វីត្បិតតែរស់នៅក្នុងផ្ទះម្ដាយធ៌មតែពីរឆ្នាំក៏ដោយ ប៉ុន្តែវាជាពេលវេលាដែលមិនអាចបំភ្លេចបានទេ ទោះបីជាបច្ចុប្បន្នក្មេងប្រុស Von គឺជាឧត្តមសេនីយ៍ជាន់ខ្ពស់នៃកងទ័ពប្រជាជនឡាវហើយក៏ដោយ។ ម្តាយ Hung បានប្រាប់ថា ទោះបីជារស់នៅឆ្ងាយពីឪពុកម្តាយ ជិវភាពមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែ Von នៅតែព្យាយាមរៀនសូត្រដើម្បីរួមចំណែកក្នុងការកសាងប្រទេសឡាវ។ ពាក្យសម្ដីទាំងឡាយរបស់អ្នកម្ដាយគឺជាកំលាំងជំរុញអោយកូនមានការខិតខំ តស៊ូដូចសព្វថ្ងៃនេះ។ កូននៅចង់ចាំជារៀងរហូតនូវពាក្សសម្តីទាំងនេះ។ "ម៉ាក់និងប្អូនៗនឹងរួមដំណើជាមួយកូនអស់មួយជីវិតនេះ។ លោកឧត្តមសេនីយ៍ឯក Sou von Lueng Bunmi បាននិយាយបែបនេះ។

បកប្រែដោយ Duy Hoan