leftcenterrightdel
ថ្នាក់ដឹកនាំ EUROCHAM ថ្លែងមតិក្នុងពិធីចេញផ្សាយសៀវភៅសឆ្នាំ២០១៨

"សៀវភៅស" ដែលនាំមកនូវទស្សនៈ និងសេចក្តីប្រាថ្នារបស់សភាពាណិជ្ជកម្ម​អឺរ៉ុបដើម្បីជួយគាំទ្ររដ្ឋាភិបាលវៀតណាមក្នុងការកសាងក្របខ័ណ្ឌច្បាប់ បរិស្ថានធុរកិច្ចអោយមានភាពងាយស្រួល សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់និងលើពិភពលោក។ "សៀវភៅ ស" ឆ្នាំ២០១៨ បន្តបញ្ជាក់ថា វៀតណាមជាប្រទេសមួយដែលមានសក្តានុពលធំធេងសម្រាប់ការអភិវឌ្ឍបរិស្ថានវិនិយោគទុនល្អ រួមជាមួយការកំណែទម្រង់រដ្ឋបាល និងគោលនយោបាយទាក់ទាញនឹងវិនិយោគទុនកាន់តែមានភាពប្រសើរឡើងៗ បង្កបរិស្ថានអភិវឌ្ឍន៍សម្រាប់សហគ្រាសក្នុងស្រុកនិងបរទេស។ 

leftcenterrightdel
ទិដ្ឋភាពនៃពិធីចេញផ្សាយសៀវភៅសឆ្នាំ២០១៨ របស់EUROCHAM

សភាពាណិជ្ជកម្ម​អឺរ៉ុបប្រចាំ​នៅវៀតណាមបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល១០ឆ្នាំកន្លងមក ទាក់ទងទៅនឹងវិសាលភាពនៃការវិនិយោគទុននិងចំនួនសហគ្រាស។ មានក្រុមហ៊ុនសហភាពអ៊ឺរ៉ុបជិត១០០០ កំពុងវិនិយោគទុននៅប្រទេសវៀតណាម។ នៅក្នុងឱកាសនេះ មានការជួបពិភាក្សាលើបញ្ហាពាណិជ្ជកម្មនិងវិនិយោគ បង្កើតបរិស្ថានវិនិយោគទុន ជំរុញការអភិវឌ្ឍតាមយន្តការពិសេសរបស់ទីក្រុងហូជីមិញ។ ការអភិវឌ្ឍរបស់ខេត្តនិងទីក្រុងនានានៅភាគខាងត្បូងនិងប្រទេសទាំងមូលស្ថិតនៅក្នុងបរិបទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) នឹងចូលជាធរមាននៅក្នុងឆ្នាំ២០១៨ ។

បកប្រែដោយ Duy Hoan