leftcenterrightdel
បុគ្គលិកក្រុមហ៊ុនទូរគមនាគមន៍ Halotel បង្ហាញសេវាកម្មថ្មីនៅភូមិក្រីក្រមួយនៅប្រទេសតង់ហ្សានី

កំណើនរបស់ក្រុមហ៊ុន Halotel ត្រូវបានគណៈកម្មការចាត់តាំងរង្វាន់ពាណិជ្ជកម្មអន្ដរជាតិ (Stevie Awards 2017) ទទូលស្គាល់ជាសហគ្រាសលូតលាស់លឿនបំផុតនៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកនៅឆ្នាំ ២០១៧" ក្នុងរយៈពេលមិនដល់បីខែ Halotel មានអតិថិជនជាង ១ លាននាក់។ ក្រោយរយៈពេល ៩ ខែចំនួនអតិថិជនបានកើនឡើង ២ លាននាក់។ នេះគឺជាល្បឿនអតិថិជនកើនឡើងលឿនបំផុតក្នុងចំណោមទីផ្សារជាតិ និងអន្ដរជាតិដែល Viettel បណ្ដាក់ទុនវិនិយោគតាំងពីមុនមក ហើយមិនដែលមានក្រុមហ៊ុនទូរគមនាគមន៍ណាមួយនៅលើពិភពលោកសម្រេចបានកំណើនបែបនេះក្នុងឆ្នាំដំបូងផ្ដល់សេវាកម្មលើវិស័យនេះឡើយ។

តាមរបាយការណ៍របស់ TCRA ឆ្នាំ ២០១៧ នៅប្រទេសតង់ហ្សានីបានបង្ហាញឲ្យឃើញការធ្លាក់ចុះចំនួនអតិថិជនប្រើសេវាកម្មទូរគមនាគមន៍ដល់ ០,២២% បើធៀបនឹងឆ្នាំ ២០១៦។ ដូច្នេះកំណើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Halotel បានបង្ហាញពីគោលនយោបាយសមស្របរបស់សម្ព័ន្ធក្រុមហ៊ុន Viettel ចាប់តាំងពីពេលបណ្ដាក់ទុនវិនិយោគនៅទីផ្សារនេះ៕

បកប្រែដោយ Pham Diep